ទើបជួបពិភាក្សាតាមទូរសព្ទជាមួយ លោក Kash Patel នាយកនៃការិយាល័យស៊ើបអង្កេតកម្រិតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិក។
យើងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងស្ថាប័នសន្តិសុខរបស់កម្ពុជា និង FBI ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដូចជា ការជួញដូរមនុស្ស គ្រឿងញៀន ឃាតកម្ម ជម្រិតទារប្រាក់ ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ជាជំហានបន្ទាប់ យេីងបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខកម្ពុជា និង FBI ដេីម្បីរក្សាសន្តិសុខ និងសុវត្ថិភាពសម្រាប់ប្រជាជន និងប្រទេសយេីងទាំងពីរ។
Just had a telephone call with Mr. Kash Patel, Director of the Federal Bureau of Investigation (FBI) of the United States. We highly appreciate the fruitful results of the longstanding cooperation between Cambodia’s security agencies and the FBI in preventing and combating transnational crimes such as human trafficking, drug trafficking, homicide, extortion, financial crimes, and cyber scams. Moving forward, we agreed to continue strengthening the cooperation between Cambodia’s security institutions and the FBI in order to maintain security and safety for both our peoples and countries.
ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥

