ក្រុមការងារដោះស្រាយវិវាទនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំកិច្ចប្រជុំពិនិត្យនិងដោះស្រាយលើសំណើសុំអន្តរាគមន៍របស់ឈ្មោះ សៀវ សុផល ស្នើសុំអន្តរាគមន៍ ដកបណ្ណដីចំនួន ២៧ បណ្ណ ទំហំ ៣១ ហិកតា ពីម្ចាស់បំណុលឈ្មោះ លី គង់
នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារដោះស្រាយវិវាទនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំកិច្ចប្រជុំពិនិត្យនិងដោះស្រាយលើសំណើសុំអន្តរាគមន៍របស់ឈ្មោះ សៀវ សុផល ស្នើសុំអន្តរាគមន៍ ដកបណ្ណដីចំនួន ២៧ បណ្ណ ទំហំ ៣១ ហិកតា ពីម្ចាស់បំណុលឈ្មោះ លី គង់ ដើម្បីដោះស្រាយជាមួយនឹងម្ចាស់បំណុល និងផ្ដល់អតិថិជនក្នុងគម្រោងពុះដីឡូតិ៍ ដែលទីតាំងស្ថិតនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីស្វែងរកដំណោះស្រាយ។ #ចះបញ្ជីដីបង្ហើយ #សេវាគាប់ចិត្ត #បរយាកាសគ្មានវិវាទ #កអក
