បុរសជនជាតិចិនម្នាក់ បម្រុងធ្វើអត្តឃាតលោតពីលើអាគារខុនដូ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ជួយសង្គ្រោះទាន់!

នៅវេលាម៉ោង១៩:០០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីបុរសជនជាតិចិនម្នាក់ បានប្រើប្រាស់នូវសារធាតុញៀន រហូតបាត់បង់សតិ (បែកថ្នាំ) ឈានទៅធ្វើសកម្មភាពបម្រុងលោតចុះពីលើអាគារជាន់ទី០១ ចំណុចអគារខុនដូ Time Square 3 ភូមិ៧ ផ្លូវលេខ៣១៧ កែង៣៣៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងអន្តរាមន៏ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ធ្វើការអន្តរាគមន៍ភ្លាមៗ ជួយសង្គ្រោះបុរសជនជាតិចិនបែកថ្នាំខាងលើមាន ឈ្មោះ FU FAN ភេទប្រុស អាយុ៣១ឆ្នាំ រួមនិងថ្នាំគ្រាប់ពណ៌ក្រហម សង្ស័យជាសារធាតុញៀននៅលើដងខ្លួន ចំនួន០៣គ្រាប់ បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕

Read More

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន!

នៅព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ លាង គឹមស្រ៊ាន់ ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ត្រី ហួរ ខេមរិន្ទ ជំនួយការ មន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យព្រះកាល់ម៉ែត។ ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ លាង គឹមស្រ៊ាន់ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការ និងថវិកាដែលបានចូលរួមពី លោកមេបញ្ជាការរង ទទួលជំនាញ នាយ-នាយរង នៃមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៤៦០,០០០រៀល, ទឹកសុទ្ធ ០៤កេស, មីជាតិ ០១កេស ជាអំណោយសួរសុខទុក្ខផងដែរ៕  

Read More

អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្រ្កាបក្រុមក្មេងទំនើងបង្ហោះម៉ូតូ ប្រើប្រាស់បារីអេឡិចត្រូនិច និងអ្នកលក់ចែកចាយបារីអេឡិចត្រូនិច២ទីតាំង ឃាត់ខ្លួនមនុស្សសរុប ០៩នាក់!

កាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំអន្តរាគមន៍ចំពោះករណីក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណ: និងប្រើប្រាស់បារីអេឡិចត្រូនិច យ៉ាងអនាធិបតេយ្យ។ បន្ទាប់ពីទទួលបានបណ្ដឹងខាងលើ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ចាប់ពីម៉ោង ០៨:០០នាទី ដល់ម៉ោង ១៤:១០នាទី កម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានធ្វើការឆ្មក់បង្ក្រាបក្រុមក្មេងទំនើង ០៦នាក់ ដែលតែងធ្វេីសកម្មភាពបង្ហោះម៉ូតូនៅចំណុចបុរី លឹម ឈាងហាក់ ផ្លូវបេតុងលេខ០៦ ផ្ទះលេខ៥៤ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភំ្នពេញ យកមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្ករភាពអនាធិបតេយ្យក្នុងសង្គម ដោយដកហូតបារីអេឡិចត្រូនិច(វ៉ែប)ចំនួន ០១ដើម និងម៉ូតូ ០៦គ្រឿង ត្រូវយកទៅរក្សាទុករយៈពេល ០៣ខែ នៅទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ នៅថ្ងៃដដែល បន្ទាប់ពីធ្វើការស្រាវជ្រាវរួចមក កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថខណ្ឌដង្កោ បានបន្តចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី២កន្លែង ក្នុងភូមិសាស្ត្រខណ្ឌដង្កោ គឺនៅចំណុចផ្លូវបេតុងកែងផ្សារថ្នល់បត់ ភូមិថ្មី សង្កាត់ដង្កោ និងចំណុចផ្លូវបេតុង ផ្ទះលេខ៧២៣…

Read More

ក្រុមការងារលេខាធិការដ្ឋានចុះជួយមូលដ្ឋានព្រះសីហនុ កំពត កែប និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខារប្រមាញ់ និងនេសាទ បានជួបបងប្អូនប្រជាជនដាំដូង ម្រេច បន្លែចម្រុះ និងចិញ្ចឹមសត្វ នៅស្រុកអង្គរជ័យ និងកំពង់ត្រាច ….

នាថ្ងៃ​ទី១៧ ខែមករា ឆ្នាំ២០២៦ ក្រុមការងារលេខាធិការដ្ឋានចុះជួយមូលដ្ឋានព្រះសីហនុ កំពត កែប និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខារប្រមាញ់ និងនេសាទ បានជួបបងប្អូនប្រជាជនដាំដូង ម្រេច បន្លែចម្រុះ និងចិញ្ចឹមសត្វ នៅស្រុកអង្គរជ័យ និងកំពង់ត្រាច ដោយបានស្តាប់នូវបទពិសោធន៍ និងចុះពិនិត្យទីតាំងដាំដុះជាក់ស្តែង ដើម្បីលើកកម្ពស់ការកសាង ស្មារតីសហគមន៍ភាព និងភាពឧស្សាហ៍ព្យាយាម ព្រមទាំងការប្រើប្រាស់ដីតាមផ្ទះនិងភូមិឋានឱ្យអស់សក្តានុពល សំដៅបង្កើនការដាំដុះដំណាំយុទ្ធសាស្ត្រ និងដំណាំចម្រុះលក្ខណៈគ្រួសារ និងសហគមន៍មូលដ្ឋានឱ្យមានហូបចុកគ្រប់គ្រាន់ មានចំណូល មានជំនាញ មានផាសុខភាព និងមានសុវត្ថិភាព រស់នៅជួបជុំគ្រួសារដោយសុភមង្គលក្នុងភូមិឋានក្សេមក្សាន្ត។ #ករុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ #ករុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពត #ករុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកែប #កអក

Read More

អាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបានជាង ៣០ម៉ឺន គ្រឿង មានតម្លៃជាទឹកប្រាក់ខ្ទង់លានដុល្លារ!

ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី១កន្លែង ដែលក្មេងៗសិស្សសាលាមួយចំនួនប្រសិទ្ធនាមថា ជាផ្ទះអាថ៌កំបាំង ស្ថិតនៅចំណុចផ្ទះលេខ៥២ ផ្លូវលេខ១៧២ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានម្ចាស់ឈ្មោះ តាំង សុខហេង ភេទប្រុស អាយុ ៥៨ឆ្នាំ ត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាប កាលពីវេលាម៉ោង ២០:០០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ និងបានចាប់យកវត្ថុតាង រួមមាន៖ ម៉ាសុីនជក់ចម្រុះម៉ាក ចំនួន 268,504 ម៉ាសុីន ក្បាលជក់ចម្រុះម៉ាក ចំនួន 69,615 ក្បាល ទឹកVape (វេប) ចំនួន 792 ដប និងម៉ាសុីនកិនកញ្ឆា ចំនួន 443 ម៉ាស៊ីន ព្រមទាំង ឃាត់ខ្លួនម្ចាស់ទីតាំង បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ដែលករណីដូចគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើការទប់ស្កាត់និងបង្ក្រាបជាច្រើនកន្លែងមកហើយ។ សូមបញ្ជាក់ថា…

Read More

ក្រុមគ្រួសារកម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារ សពលោក បុិច វ៉ាន់នី អនុប្រធានក្រុមវិស័យដឹងជញ្ជូនទី៧ ផ្នែកអាជីវកម្មចល័ត​ នៃកម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់​នៃស.ស.យ.ករាជធានីភ្នំពេញ​…

នាថ្ងៃទី១១ ខែ មករាឆ្នាំ២០២៦ ក្រុមការងារកម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់ចុះសួរ សុខទុក្ខ ដល់ក្រុមគ្រួសារ សពលោក បុិច វ៉ាន់នីអនុប្រធានក្រុមវិស័យដឹងជញ្ជូនទី៧ ផ្នែកអាជីវកម្មចល័ត​ នៃកម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់​នៃស.ស.យ.ករាជធានីភ្នំពេញ​ ដែលលោកបានទទួលមរណៈភាព កាលពីយប់ ថ្ងៃទី១០ខែមករា ឆ្នាំ២០២៦ដោយបាននាំយកលិខិតរំលែកទុក្ខ​ បច្ច័យ​ និងទ័យទាន​ ដេីម្បីចូលរួមរំលែកទុក្ខជមួយក្រុមគ្រួសារនៃសព។ #កអក​ #សសយករាជធានីភ្នំពេញ​ #សសយក

Read More

ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី សរុបជាងពីរពាន់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប!

រយៈកាលកន្លងមក រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជា ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុក ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ។ ព្រមជាមួយគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមអនុវត្តយ៉ាងម៉ឹងម៉ាត់ស្របតាមបទបញ្ជានាយករដ្ឋមន្ត្រី ដោយធ្វើការទប់ស្កាត់និងបង្ក្រាបជាបន្តបន្ទាប់។ ជាថ្មីម្តងទៀត នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងលក់ចែកចាយបារីអេឡិចត្រូនិក (Vape) មួយកន្លែងនៅចំណុចផ្ទះគ្មានលេខ ភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយចាប់យក ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ជាងពីរពាន់ រួមមាន ៖ បារីអេឡិកត្រូនិក(ម៉ាស៊ីន)…

Read More

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០២៥។…

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០២៥។

Read More

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញអមដំណើរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញទៅពិនិត្យនៅទីតាំង​ទទួល​អំណោយ​សប្បុរសធម៌​ Eat More បឹងកក់​ និងសម្រេច​បង្កើត​គណៈបញ្ជាការស្រាល​ដេីម្បីជួយការពារសន្តិសុខសុវត្ថិភាពនៅកន្លែង​ទុកម៉ូតូ​ និងយានយន្តជូន​អ្នក​ស្ម័គ្រចិត្តដែលចូលរួម​រៀបចំវេចខ្ចប់​សម្ភារ​ ស្បៀង​អាហារ​ សម្រាប់​ដឹកជូន​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ​កម្ពុជា​ និង​បងប្អូន​ប្រជាពលរដ្ឋ​ជនភៀសសឹក​។..

នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញអមដំណើរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញទៅពិនិត្យនៅទីតាំង​ទទួល​អំណោយ​សប្បុរសធម៌​ Eat More បឹងកក់​ និងសម្រេច​បង្កើត​គណៈបញ្ជាការស្រាល​ដេីម្បីជួយការពារសន្តិសុខសុវត្ថិភាពនៅកន្លែង​ទុកម៉ូតូ​ និងយានយន្តជូន​អ្នក​ស្ម័គ្រចិត្តដែលចូលរួម​រៀបចំវេចខ្ចប់​សម្ភារ​ ស្បៀង​អាហារ​ សម្រាប់​ដឹកជូន​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ​កម្ពុជា​ និង​បងប្អូន​ប្រជាពលរដ្ឋ​ជនភៀសសឹក​។

Read More

នាយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជួយរៀបចំលើកដាក់ជញ្ជូនស្បៀង និងសម្ភារៈចាំបាច់ផ្សេងៗ នៅទីតាំងកន្លែងទទួលជំនួយសម្រាប់ជូនទៅបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពនៅជួរមុខ របស់លោកឧកញ៉ា យឹម តាស្រង់ និងក្រុមការងារ ស្ថិតនៅជិតផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។…

នាយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជួយរៀបចំលើកដាក់ជញ្ជូនស្បៀង និងសម្ភារៈចាំបាច់ផ្សេងៗ នៅទីតាំងកន្លែងទទួលជំនួយសម្រាប់ជូនទៅបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពនៅជួរមុខ របស់លោកឧកញ៉ា យឹម តាស្រង់ និងក្រុមការងារ ស្ថិតនៅជិតផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។  

Read More