សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងបញ្ហាព្រំដែន កម្ពុជា-ថៃ…
សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងបញ្ហាព្រំដែន កម្ពុជា-ថៃ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia
សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងបញ្ហាព្រំដែន កម្ពុជា-ថៃ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia
ក្រសួងមហាផ្ទៃ ចេញប្រកាសស្តីពីការអនុវត្តទណ្ឌកម្មខាងវិន័យចំពោះវរសេនីយ៍ត្រី ហួត គង់ អធិការរងខណ្ឌចំការមន តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុល្មើសបទវិន័យនគរបាលជាតិកម្ពុជា! #សសុខា #SarSokha #កម្ពុជា #Cambodia
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមជាមួយសមត្ថកិច្ចពាក់ព័ន្ធ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី១ នៃសម័យប្រឡង៖ ២៨ សីហា ២០២៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ នៅថ្ងៃពុធ ទី២៧ សីហា ២០២៥។ Welcome the positive outcomes of Cambodia-Thailand Extraordinary Regional Border Committee (RBC) meeting between Cambodia’s 4th Military Region and Thailand’s 2nd Army Area, Wednesday 27 August 2025. #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia
កាលពីវេលាម៉ោង ១៦និង ០៥នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌដង្កោ បានធ្វើការល្បាតដើម្បី បង្ការ បង្រ្កាប បទល្មើសផ្សេងៗក្នុងភូមិសាស្រ្តខណ្ឌ ក៏ពើបប្រទះនឹងក្រុមក្មេងទំនើង ០១ក្រុម ដែលកំពុងបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអាណាធិបតេយ្យ នៅតាមផ្លូវត្រង់ចំណុចផ្លូវបេតុងក្រោយហាងដៃអូន ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃើញដូចនេះ កម្លាំងល្បាតអាវុធហត្ថខណ្ឌដង្កោ ក៏បានឃាត់ខ្លួនក្មេងទំនើងទាំងនោះភ្លាមៗ ជាលទ្ធផល ឃាត់ខ្លួនបានក្មេងទំនើង ០៣នាក់ យកមកធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ បង្ករការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្ករភាពអនាធិបតេយ្យក្នុងសង្គម រីឯម៉ូតូ ០២គ្រឿង ត្រូវបញ្ជូនបន្តទៅកាន់ទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដកហូតរក្សាទុករយៈពេល ០៣ខែ។
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី២៣-២៤ ខែសីហា ឆ្នាំ២០២៥។
រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្ដីក្រៀមក្រំ និងសូមជម្រាបជូនដំណឹងដល់សាធារណជន អំពីការស្លាប់ដំរីញីជាទីស្រឡាញ់ឈ្មោះ«ឡាក់គី» នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហា បន្ទាប់ពីធ្លាក់ខ្លួនឈឺភ្លាមៗកាលពីល្ងាចថ្ងៃសុក្រនេះ។ ក្រុមពេទ្យសត្វរបស់យើងបានផ្តល់ការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ប៉ុន្តែទោះបីជាបានប្រឹងប្រែងព្យាយាមអស់ពីសមត្ថភាពក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះជីវិតរបស់ឡាក់គីបាន។ លោកទ្រី ស៊ីថេង ដែលជាហ្មរបស់ឡាក់គី បានបន្តជួយថែទាំ«ឡាក់គី»បើទោះបីជាបានចាកចេញពី Wildlife Alliance ហើយក៏មានវត្តមាននៅជាប់ជាមួយឡាក់គី នៅពេលមានអាការៈជំងឺផងដែរ។ ក្នុងឱកាសនេះ រដ្ឋបាលព្រៃឈើសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់ក្រុមអ្នកថែទាំ ពេទ្យសត្វ និងបុគ្គលិកទាំងអស់នៅមជ្ឈមណ្ឌលភ្នំតាម៉ៅ ជាពិសេស លោក ទ្រី ស៊ីថេង ដែលប្រៀបដូចជាឪពុកដែលបានផ្តល់ក្តីស្រឡាញ់និងការថែទាំ«ឡាក់គី» ប្រកបដោយវិជ្ជាជីវៈយ៉ាងខ្ជាប់ខ្ជួនពេញមួយជីវិត។ យើងខ្ញុំទាំងអស់គ្នាក៏សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមហ្មថែទាំដំរី ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងអ្នកស្រឡាញ់ដំរី«ឡាក់គី» ទាំងអស់ ចំពោះការបាត់បង់ដំរីដែលជានិមិត្តរូបមួយដ៏សំខាន់នៃមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ សម្រាប់រយៈពេលជាង ២៦ឆ្នាំនៃការចិញ្ចឹមបីបាច់ថែរក្សានៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដំរី «ឡាក់គី» បានវិវត្តពីកូនដំរីតូចមួយ ទៅជានិមិត្តរូបនៃភាពអង់អាច ភាពទន់ភ្លន់ និងបានបំផុសគំនិតឱ្យសាធារណជនមានការស្រឡាញ់ និងការលើកកម្ពស់ការយល់ដឹងអំពីសុខុមាលភាពដំរី និងការអភិរក្សសត្វព្រៃ។ រដ្ឋបាលព្រៃឈើនៅតែបន្តប្តេជ្ញាការពារ និងថែរក្សាសត្វព្រៃនៅកម្ពុជា និងសូមអំពាវនាវដល់សាធារណជនទាំងអស់ បន្តចូលរួមគាំទ្រកិច្ចការអភិរក្សសត្វព្រៃ និងការងារថែទាំសត្វនៅមជ្ឈមណ្ឌលភ្នំតាម៉ៅ ដើម្បីជំរុញការយកចិត្តទុកដាក់លើធនធានសត្វព្រៃរបស់យើង ឱ្យបានដូចដំរី«ឡាក់គី»ក្នុងពេលកន្លងមក៕
រដ្ឋបាលខេត្តព្រះវិហារ ក្រោមការដឹកនាំ និងគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម គីមី រិទ្ធី អភិបាលខេត្ត បានរៀបចំកម្មវិធីកីឡារត់ម៉ារ៉ាតុង ក្រោមប្រធានបទ «រត់ដើម្បីសន្តិភាព» ដែលមានគោលបំណងលើកកម្ពស់សុខភាព និងបង្កើតទំនាក់ទំនងល្អក្នុងចំណោមជនភៀសខ្លួន។ កម្មវិធីនេះបានប្រារព្ធធ្វើឡើងសម្រាប់ជនភៀសខ្លួនដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ ដែលមានអ្នកចូលរួមសរុប ៧១១នាក់ ក្នុងនោះមានស្ត្រី ៣២៣នាក់ និងបុរស ៣៨៨នាក់។ ការប្រកួតនេះមានចម្ងាយ ៥គីឡូម៉ែត្រ ស្មេី២ជុំ ក្នុងបរិវេណមណ្ឌលសុវត្ថិភាព ដោយចាប់ផ្តើមពីម៉ោង ៧:០០ ព្រឹក និងចែកជា ២ ដំណាក់កាល៖ - ដំណាក់កាលទី ១ (វគ្គជម្រុះ): ធ្វើនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ដើម្បីស្វែងរកកីឡាករល្អបំផុត ១០០នាក់ និងកីឡាការិនីល្អបំផុត ១០០នាក់ ដែលមានសមត្ថភាពអាចបន្តទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ - ដំណាក់កាលទី ២ (វគ្គផ្តាច់ព្រ័ត្រ): ធ្វេីឡេីងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពីបេក្ខជនទាំងពីរភេទ ដែលបានជាប់នៅក្នុងវគ្គជម្រុះ។…
នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបង្ហោះសារដាស់តឿនមួយគួរឲ្យចាប់អារម្មណ៍បំផុត នៅក្នុងផេកផ្ទាល់ខ្លួនរបស់លោក ដែលមាន ខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖ រឿងថ្មី នៃមេរៀនចាស់! មេរៀនចាស់ដដែលៗដែលឧស្សាហ៍កើតមានក្នុងសង្គម Facebook នាពេលបច្ចុប្បន្ន គឺមានបុគ្គលទុច្ចរិច្ចមួយចំនួន បានយករូបភាពអ្នកដ៏ទៃដែលស្អាតសង្ហា មកបង្កើតជាគណនី Facebook ក្លែងបន្លំមួយ ហើយឆាតទំនាក់ទំនងមនុស្សស្រីជាច្រើនគ្នា ពេលមានអ្នកឆ្លើយឆ្លង ក៏ចាប់ផ្តើមទំនាក់ទំនងស្នេហាផ្អែមល្ហែមហៅគ្នាប្រពន្ធសម្លាញ់ប្តីសម្លាញ់ពេញៗមាត់ និងពេលខ្លះសុំជួបក្រុមគ្រួសារដោយសន្យាចូលស្តីដណ្តឹងតាមច្បាប់ និងពេលខ្លះបានកំណត់ថ្ងៃភ្ជាប់ពាក្យផងដែរ បន្ទាប់ពីនារីរងគ្រោះជឿងលង់ស៊ប់ហើយ ជនសង្ស័យក៏ចាប់ផ្តើមបោកបញ្ឆោតល្បួងឲ្យថតរូបអាក្រាត បង្ហាញដល់ជនសង្ស័យ ដោយសម្អាងថាគង់នឹងក្លាយជាប្តីប្រពន្ធជាមួយគ្នាឆាប់ៗ ធ្វើឲ្យជនរងគ្រោះភ្លេចគិត ត្បិតយល់ថា ស្និទ្ធិស្នាលខ្លាំង ផ្អែមល្ហែមខ្លាំង ធ្វើឲ្យស្រលាញ់ខ្លាំង ក៏ព្រមបើកបង្ហាញ។ ក្រោយមានរូបអាក្រាតជនរងគ្រោះ ជនសង្ស័យក៏ចាប់ផ្តើម ប្រើល្បិចសុំខ្ចីលុយ ដោយប្រាប់ថាខ្លួន មានបញ្ហាក្នុងមុខរបរ ឬមានបញ្ហាគ្រោះថ្នាក់ចរាចរ ឬមានបញ្ហាខុសច្បាប់ផ្សេងៗ រហូតជនរងគ្រោះអស់លុយឲ្យខ្ចី ឬដឹងខ្លួនមិនព្រមឲ្យលុយជនសង្ស័យខ្ចី ទើបជនសង្ស័យយករូបអាក្រាតមកគំរាមទារប្រាក់តែម្តង។ ស្តាប់ទៅ ហាក់ដូចថា ជនរងគ្រោះឆោតល្ងង់…
នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥នេះ ស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៨០ឆ្នាំទិវាឯករាជ្យរបស់វៀតណាម (២ កញ្ញា ១៩៤៥-២/កញ្ញា ២០២៥)។ ពិធីនេះទទួលបានការផ្តល់កិត្តិយសអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ សូមជម្រាបថា ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ជាថ្ងៃដ៏មហោឡារិកនៃការទទួលបានឯករាជ្យរបស់ប្រជាជាតិវៀតណាម ហើយក៏ជាថ្ងៃបង្កើតឡើងសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលសព្វថ្ងៃ គឺសាធារណរដ្ឋសង្គមនិយមវៀតណាម។ ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម តែងបានប្រារព្ធពិធីអបអរសាទរថ្ងៃឯករាជ្យរបស់ខ្លួនយ៉ាងកងរំពងជារៀងរាល់ឆ្នាំនាថ្ងៃទី២ ខែកញ្ញា។ ក្នុងពិធីអបអរសាទរនាល្ងាចថ្ងៃនេះ ឯកឧត្តម ង្វៀន មីញ វ៉ូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានចាត់ទុកការអញ្ជើញចូលរួមជាកិត្តិយសរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំកម្ពុជាដទៃទៀត គឺជាសក្ខីភាពដ៏រឹងមាំនៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងក្តីស្រលាញ់ដ៏ជ្រាលជ្រៅចំពោះប្រជាជនវៀតណាម។ នាឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គ្រាដែលទិវាឯករាជ្យថៃ្ងទី២ ខែកញ្ញា ជិតមកដល់ប្រជាជនវៀតណាម មានអារម្មណ៍រីករាយនៃការរំឭកព្រឹត្តិការណ៍ដ៏សំខាន់នេះ និងការចងចាំអំពីវីរភាពក្លាហានរបស់យុទ្ធជន ដែលបានតស៊ូប្រយុទ្ធដើម្បីបុព្វហេតុយុត្តិធម៌។ ទឹកចិត្តស្នេហាជាតិ និងពលីកម្មរបស់ពួកគេ ដើម្បីឆ្ពោះទៅទទួលបានសិទ្ធិស្វ័យសម្រេច…