នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងជួយរៀបចំលើកដាក់ជញ្ជូនស្បៀង និងសម្ភារៈចាំបាច់ផ្សេងៗ នៅទីតាំងកន្លែងទទួលជំនួយសម្រាប់ជូនទៅបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពនៅជួរមុខ របស់លោក អ៊ុក វណ្ណដេ និងក្រុមការងារ ស្ថិតក្នុងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

