ក្រុមការងារអគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះត្រួតពិនិត្យអគារការដ្ឋានជួសជុលមួយកន្លែងដែលមានទីតាំងស្ថិតនៅ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញ…

នាថ្ងៃ​ទី១៣ ខែមីនា ខែ២០២៦
ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយលោក ហូ ចាន់ថា អគ្គនាយករង នៃអគ្គនាយកដ្ឋានសំណង់ និងលោក ទិត ខេមរា​ ប្រធាននាយកដ្ឋានសំណង់ បានដឹកនាំមន្រ្តីបច្ចេកទេសនាយកដ្ឋានសំណង់ នៃអគ្គនាយកដ្ឋានសំណង់ ចុះត្រួតពិនិត្យការដ្ឋានជួសជុលបន្ទប់ទឹកជាន់ទី៣មួយកន្លែង​បណ្ដាលឲ្យបាក់ធ្លាក់បាតប្លង់សេជាន់ឡៅតឿនៃជាន់ទី២ ដែលមានទីតាំងស្ថិតនៅ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដីរាជធានីភ្នំពេញ ការិយាល័យ ដ.ន.ស.ភ ខណ្ឌ ៧ មករា តំណាងរដ្ឋបាលខណ្ឌ ៧ មករា តំណាងម្ចាស់សំណង់ និងតំណាងម្ចាស់ផ្ទះរងគ្រោះ។
#កចចការលំនៅឋាន#សំណង់មិនរៀបរយ#សំណង់អគារចាស់ទ្រុឌទ្រោម#សំណង់បណ្តោះអាសន្ន#លំនៅឋានតម្លៃសមរម្យ #ផទះសម្បែងសម្រាប់ប្រជាជនគ្រប់រូបនិងតជំនាន់ #បរជាជនគ្រប់រូបមានលំនៅឋានរស់នៅសមរម្យ #ទរនំសុភមង្គល​ #កអក