ស.ស.យ.ក. រាជធានីភ្នំពេញ រៀបចំកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៥ និងទិសដៅការងារបន្ត និងពិធីផ្សព្វផ្សាយផែនទីបង្ហាញផ្លូវ ស្ដីពី ស.ស.យ.ក. ២.០ ឆ្ពោះទៅឆ្នាំ២០២៨ ——————————

ឯកឧត្តម​ សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៥ និងទិសដៅការងារបន្ត របស់ ស.ស.យ.ក. រាជធានីភ្នំពេញ និងពិធីផ្សព្វផ្សាយផែនទីបង្ហាញផ្លូវ ស្ដីពី ស.ស.យ.ក. ២.០ ឆ្ពោះទៅឆ្នាំ២០២៨ នៅសាលសន្និបាត២០២១ ទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ #កអក #កច្ចប្រជុំបូកសរុប #ការងារប្រចាំឆ្នាំ #ទសដៅការងារ #សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ #សសយករាជធានីភ្នំពេញ #ផសព្វផ្សាយ #ផែនទីបង្ហាញផ្លូវ #សហភាពសហព័ន្ធយុវជនកម្ពុជា #UYFC #UYFCPP

Read More

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) …

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦។

Read More

ក្មេងទំនើង០៣នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ០២ករណីផ្សេងគ្នា!

នៅព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្មេងទំនើង ០៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ០២ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានកម្លាំងតាមបណ្ដាមូលដ្ឋានអាវុធហត្ថខណ្ឌ បង្ក្រាបបានជាបន្តបន្ទាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។ ការបង្រ្កាបករណីទាំង០២រួមមាន ៖ -កាលពីវេលាម៉ោង ២៣ និង៤០នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ មានករណីហិង្សា បង្កឡើងដោយក្មេងទំនើង ០១ក្រុម ប្រដាប់ដោយដាវ កាំបិតប៉័ងតោ ដុំថ្ម និងមួកសុវត្ថិភាព បានធ្វើសកម្មភាពកាប់ វាយ និង គប់ ទៅលើក្រុមជនរងគ្រោះ បណ្តាលឲ្យរងរបួសស្នាម និងរងការខូចខាត នៅចំណុច ក្បែរវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ភូមិ៣ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។ ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វា ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវជាបន្តបន្ទាប់រហូតដល់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅវេលាម៉ោងប្រមាណ ២០…

Read More

អតិថិជនចំនួន ១៨ រូប របស់បុរី ឡេង ណាវ៉ាត្រា គម្រោង៦អា បានទទួលផ្ទះ និងការជ្រើសរើសយកទីតាំងផ្ទះថ្មីតាមការសម្របសម្រួលរបស់ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ——————————-

អតិថិជនចំនួន ១៨ រូប របស់បុរី ឡេង ណាវ៉ាត្រា គម្រោង៦អា បានទទួលផ្ទះ និងការជ្រើសរើសយកទីតាំងផ្ទះថ្មីតាមការសម្របសម្រួលរបស់ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ——————————- ក្រសួងបានកំពុងបន្តសម្របសម្រួលជាបន្តបន្ទាប់ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋដែលជាអតិថិជនទទួលបានផ្ទះគ្រប់ៗគ្នាដោយស្នាមញញឹម នាថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០២៦ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចបវវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទនលេសាប #ដោះស្រាយវិវាទបុរី #កអក

Read More

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងការប្រកួតបាល់ទាត់ជើងឯកក្លឹបលំដាប់ទី៣អាស៊ី (AFC Challenge League) វគ្គ១/៤ផ្ដាច់ព្រ័ត្រ៖ រវាងក្រុមភ្នំពេញក្រោន vs ព្រះខ័នរាជស្វាយរៀង…

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងការប្រកួតបាល់ទាត់ជើងឯកក្លឹបលំដាប់ទី៣អាស៊ី (AFC Challenge League) វគ្គ១/៤ផ្ដាច់ព្រ័ត្រ៖ រវាងក្រុមភ្នំពេញក្រោន vs ព្រះខ័នរាជស្វាយរៀង នាយប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ #PhnomPenhGRK

Read More

អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៥!

នាព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី  ច័ន្ទ វាសនា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលការងារកសាងកម្លាំង តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាល ជាមួយអាវុធហត្ថនារី នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបុគ្គលិកនារីបម្រើការងារក្នុងអង្គភាព សរុប២៨នាក់ ព្រមទាំងបាននាំយកអំណោយអនុស្សាវរីយ៍របស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូនដល់នារីទាំង២៨នាក់ ដើម្បីសម្តែងការអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”។ បន្ទាប់ពីកម្មវិធីខាងលើបានបញ្ចប់ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរសេនីយ៍ឯក សូ ស៊ីដារិទ្ធ នាយសេនាធិការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងអាវុធហត្ថនារី បានចុះសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិការបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្នុងនោះរួមមាន…

Read More

ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​បនីយកម្ម​ និងសំណង់​ជូនដំណឹង ជូនដំណឹង ស្តីពីការហ៊ុមព័ទ្ធរបង ហាមចូលទីតាំងសំណង់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ស្ថិតនៅផ្លូវលេខ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ———————————

ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​បនីយកម្ម​ និងសំណង់​ជូនដំណឹង ស្តីពីការហ៊ុមព័ទ្ធរបង ហាមចូលទីតាំងសំណង់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ស្ថិតនៅផ្លូវលេខ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីបង្ការនិងបញ្ចៀសគ្រោះថ្នាក់ ដល់អាយុជីវិតរាងកាយរបស់ប្រជាពលរដ្ឋ។ #កច្ចការលំនៅឋាន #សណង់មិនរៀបរយ #សណង់អគារចាស់ទ្រុឌទ្រោម #លនៅឋានតម្លៃសមរម្យ #ផទះសម្បែងសម្រាប់ប្រជាជនគ្រប់រូបនិងតជំនាន់ #បរជាជនគ្រប់រូបមានលំនៅឋានរស់នៅសមរម្យ #ទរនំសុភមង្គល. #កអក

Read More

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រាបជូន បងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់អាស្រ័យផល និងប្រកបអាជីវកម្មនៅក្នុង អគារអតីតរោងភាពយន្តហេមជាតិ ស្ថិតនៅវិថីខេមរភូមិន្ទ(១៣០) ភូមិ២ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អញ្ជើញចូលរួមធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋរស់នៅក្នុងអគារនេះទៅទីតាំងនិងពេលវេលាដូចខាងក្រោម៖ ————————————

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រាបជូន បងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់អាស្រ័យផល និងប្រកបអាជីវកម្មនៅក្នុង អគារអតីតរោងភាពយន្តហេមជាតិ ស្ថិតនៅវិថីខេមរភូមិន្ទ(១៣០) ភូមិ២ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អញ្ជើញចូលរួមធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋរស់នៅក្នុងអគារនេះទៅទីតាំងនិងពេលវេលាដូចខាងក្រោម៖ ———————————— ទីតាំង៖ នៅអគារអតីតរោងភាពយន្តហេមជាតិ ស្ថិតនៅវិថីខេមរភូមិន្ទ(១៣០) ភូមិ២ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពេលវេលា៖ ចាប់ពីថ្ងៃទី២៥-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹក ដល់វេលាម៉ោង ១៦:៣០នាទី សូមបងប្អូនប្រជាពលរដ្ឋក្នុងទីតាំងខាងលើចូលរួមនិងផ្តល់ឯកសារពាក់ព័ន្ធដូចមានក្នុងសេចក្តីជូនដំណឹង។ #កចចការលំនៅឋាន#សំណង់មិនរៀបរយ#សំណង់អគារចាស់ទ្រុឌទ្រោម#លំនៅឋានតម្លៃសមរម្យ #ផទះសម្បែងសម្រាប់ប្រជាជនគ្រប់រូបនិងតជំនាន់ #បរជាជនគ្រប់រូបមានលំនៅឋានរស់នៅសមរម្យ #ទរនសុភមង្គល. #កអក

Read More

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញបងប្អូនអតិថិជនរបស់គម្រោងអភិវឌ្ឍន៍បុរី ផ្ទះល្វែង និងដីឡូត៍ទាំង៩ (ដូចមានក្នុងបញ្ជីឈ្មោះនៃតារាងឧបសម្ព័ន្ធជូនភ្ជាប់) មកទទួលយកបណ្ណកម្មសិទ្ធិ ចាប់ថ្ងៃទី២-៦ ខែមីនា ឆ្នាំ២០២៦ នៅរៀងរាល់ម៉ោងធ្វើការ។ —————————————

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញបងប្អូនអតិថិជនរបស់គម្រោងអភិវឌ្ឍន៍បុរី ផ្ទះល្វែង និងដីឡូត៍ទាំង៩ (ដូចមានក្នុងបញ្ជីឈ្មោះនៃតារាងឧបសម្ព័ន្ធជូនភ្ជាប់) មកទទួលយកបណ្ណកម្មសិទ្ធិ ចាប់ថ្ងៃទី២-៦ ខែមីនា ឆ្នាំ២០២៦ នៅរៀងរាល់ម៉ោងធ្វើការ។ ————————————— ទីកន្លែង៖ នៅសាលសន្និបាត២០២១ ជាន់ទី២ នាទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ 👉 តារាងឧបសម្ព័ន្ធ https://drive.google.com/drive/folders/12dGpBLDirZLKVQVAyHG-zFBCyPQgksO6?usp=sharing #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទន្លេសាប #ដោះស្រាយវិវាទបុរី​ #កអក

Read More

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបជាមួយគណៈកម្មាការទី៩នៃព្រឹទ្ធសភា នាទីស្តីការក្រសួង ដើម្បីគោរពរាយការណ៍ជូនអំពីវឌ្ឍនភាពការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ឆ្នាំ២០២៥ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦។ ———————————-

នាថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបជាមួយគណៈកម្មាការទី៩នៃព្រឹទ្ធសភា នាទីស្តីការក្រសួង ដើម្បីគោរពរាយការណ៍ជូនអំពីវឌ្ឍនភាពការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ឆ្នាំ២០២៥ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦។ #គោលដៅគោលនយោបាយក្រសួងដនស #ការរៀបចំផ្ទះសម្បែងឱ្យរៀបរយ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ការងាររៀបចំដែនដីនិងនគរូបនីយកម្ម #កច្ចការលំនៅឋាន #គោលនយោបាយសម្បទានដើម្បីសង្គមនិងសេដ្ឋកិច្ច #សថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា #ការកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ #កមពុជារុងរឿង #ដងហើមសេដ្ឋកិច្ច​ #កអក

Read More