លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី ដោយមានក្តីទុក្ខព្រួយជាពន់ពេក លោកជំទាវបណ្ឌិត បានអញ្ជើញមកគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី ដោយមានក្តីទុក្ខព្រួយជាពន់ពេក លោកជំទាវបណ្ឌិត បានអញ្ជើញមកគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី។ ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃ។ ឆ្លៀតក្នុងដំណេីរនេះ លោកជំទាវបណ្ឌិតថែមទាំងបានចូលសួរសុខទុក្ខលោកយាយរបស់វីរកងទ័ពកំពុងឈរជេីងនៅព្រំដែន ដោយមានភ្ជាប់ជូននូវអំណោយជាថវិកា សម្ភារៈបរិក្ខារ និងគ្រឿងឧបភោគបរិភោគជូនលោកយាយ និងចៅស្រីដែលរស់នៅមេីលថែយាយផងដែរ។ ថ្នាក់ដឹកនាំ រួមទាំងប្រជាជនកម្ពុជាទាំងអស់សូមដឹងគុណ និងចងចាំនូវពលីកម្មដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនកម្ពុជាគ្រប់ៗរូបដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារដែនអធិបតេយ្យ ក៏ដូចជានាំមកនូវសន្តិភាពជូនជាតិមាតុភូមិ។ គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះ សម្តេចបវរធិបតី ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាការផ្តល់ឱ្យមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី ការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ…

Read More

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមជម្រាបជូនលោក លោកស្រី ដែលជា អតិថិជនរបស់ បុរី នាគរាជសិទ្ធី មានទីតាំងស្ថិតនៅ ភូមិទួលពន្សាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ …

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមជម្រាបជូនលោក លោកស្រី ដែលជា អតិថិជនរបស់ បុរី នាគរាជសិទ្ធី មានទីតាំងស្ថិតនៅ ភូមិទួលពន្សាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា ក្រសួងនឹងចាប់ផ្តើមទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ រយៈពេល ២ថ្ងៃ នៅទីតាំងនិងពេលវេលាដូចខាងក្រោម៖ -ទីតាំង៖ បន្ទប់លេខ១១៨ ជាន់ទី១ នៃទីស្តីការក្រសួង ដ.ន.ស. កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី២៦+២៧ ខែមករា ឆ្នាំ២០២៦ នៅរៀងរាល់ម៉ោងធ្វើការ -ឯកសារភ្ជាប់ ដូចមានក្នុងសេចក្តីជូនដំណឹង។ ក្នុងករណីលោក លោកស្រី ខកខានមិនបានមកផ្តល់ឯកសារតាមកាលបរិច្ឆេទខាងលើរនេះទេ ក្រសួងមិនទទួលខុសត្រូវចំពោះការបាត់បង់ផល់ប្រយោជន៍របស់លោក លោកស្រី ឡើយ។ #បងកើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #កអក  

Read More

សារលិខិតរបស់ឯកឧត្តម​ ដូណាល់​ ជេ​ ត្រាំ​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ជូនចំពោះសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​ ដេីម្បីអញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិក​នៃក្រុមប្រឹក្សាសន្តិភាព​ និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព…

សារលិខិតរបស់ឯកឧត្តម​ ដូណាល់​ ជេ​ ត្រាំ​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ជូនចំពោះសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​ ដេីម្បីអញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិក​នៃក្រុមប្រឹក្សាសន្តិភាព​ និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព។ Invitation letter from the Honorable Donald J. Trump, President of the United States of America, to Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, to join as a Founding Member State and become a party to the Charter of…

Read More

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ ជូនចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុ…

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពជូននូវសព្ទសាធុការពរគ្រប់ប្រការជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លា នៃពិធីចម្រើនជន្មាយុ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ។ ស្ថិតនៅក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ យើងខ្ញុំសូមសម្តែងនូវការគោរពស្ញប់ស្ញែងចំពោះលោកជំទាវបណ្ឌិត ដែលជាឧត្តមកុលធីតាជាតិបន្តវេនមួយរូប ប្រកបដោយថាមវន្ត បានខិតខំប្រឹងប្រែងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិ មាតុភូមិ ដើម្បីចូលរួមការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ និងបានលើកកម្ពស់កិត្តិយស សេចក្ដីថ្លៃថ្នូរផ្តល់ភាពអង់អាចជូនស្ត្រី និងកុមារគ្រប់រូប ព្រមទាំងបានចូលរួមដឹកនាំយ៉ាងសស្រាក់សស្រាំក្នុងការចុះសួរសុខទុក្ខ និងនាំយកអំណោយជួយដល់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលរងការឈ្លានពានពីសំណាក់កងទ័ពថៃ ជាពិសេសចូលរួមដឹកនាំចលនាកាកបាទក្រហមកម្ពុជា និងសមាគមកាយឫទ្ធិនារីកម្ពុជា ទទួលបានលទ្ធផលល្អប្រសើរ និងមានភាពល្បីសុសសាយពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ ជាថ្មីម្តងទៀតយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមមេត្តាតាមជួយអភិបាល គាំពារ ថែរក្សា លោកជំទាវបណ្ឌិត និងសម្តេចមហាបវរធិបតី ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕

Read More

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បី ប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសាររបស់វីរកងទ័ព និងវីរនគរបាលជាតិពលី…

ដោយការគិតគូរជាបន្តបន្ទាប់ លោកជំទាវបណ្ឌិត បានអញ្ជើញប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី រស់នៅក្នុងទឹកដីខេត្តកណ្តាល ។ ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃ ។ សូមបញ្ជាក់ផងដែរថា សម្តេចបវរធិបតី បានដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាការផ្តល់ឱ្យមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី ការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំងមានការគិតគូរបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីទៀតផង។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងជួយសម្របសម្រួលឱ្យជនភៀសសឹកបានទៅផ្ទះសំបែងវិញ ការជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ ការជួយបោសសម្អាតអាវុធ គ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការស្តារជីវភាពរស់នៅប្រចាំថ្ងៃជាដើម ៕…

Read More

កងអនុសេនាធំ សុនខហិតមីន នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ខ្ញុំបាទសូមធ្វើសេចក្តីស្រាយបំភ្លឺ ពត៏មាន ករណី Facebook ឈ្មោះ Kim San ដែលមានការភាន់ច្រលំជា វីរៈកងទ័ពជួរមុខ ដើម្បីការពារនូវសេចក្តីថ្លៃថ្នូរដល់វិរៈកងទ័ពជួរមុខពិតប្រាកដ…

កងអនុសេនាធំ សុនខហិតមីន នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ខ្ញុំបាទសូមធ្វើសេចក្តីស្រាយបំភ្លឺ ពត៏មាន ករណី Facebook ឈ្មោះ Kim San ដែលមានការភាន់ច្រលំជា វីរៈកងទ័ពជួរមុខ ដើម្បីការពារនូវសេចក្តីថ្លៃថ្នូរដល់វិរៈកងទ័ពជួរមុខពិតប្រាកដ

Read More

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីបេីកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលេីកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ…

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីបេីកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលេីកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ។ រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦៕

Read More

អតីតយុទ្ធជននៅខេត្តកែប គឺលោកពូ លោក ថន វណ្ណា និងគ្រួសារ ដែលបានចូលរួមចលនាប្រយុទ្ធតស៊ូនិងបម្រើជាតិ មាតុភូមិ និងប្រជាជន ក្នុងដំណាក់កាលដែលកម្ពុជាបានឆ្លងកាត់ការលំបាកនាពេលកន្លងមក និងគ្រួសារមានជីវភាពខ្វះខាត គឺ លោកយាយ សឹម ញ៉ែត និងលោកតា វ៉ាន់ យ៉េង បានទទួលទ្រនំថ្មី សម្រាប់ការរស់នៅជួបជុំជាមួយក្រុមគ្រួសារ ដោយបានផ្តល់ភាពកក់ក្តៅ ភាពសុខសាន្ត និងក្តីសង្ឃឹម។ ————————————-

អតីតយុទ្ធជននៅខេត្តកែប គឺលោកពូ លោក ថន វណ្ណា និងគ្រួសារ ដែលបានចូលរួមចលនាប្រយុទ្ធតស៊ូនិងបម្រើជាតិ មាតុភូមិ និងប្រជាជន ក្នុងដំណាក់កាលដែលកម្ពុជាបានឆ្លងកាត់ការលំបាកនាពេលកន្លងមក និងគ្រួសារមានជីវភាពខ្វះខាត គឺ លោកយាយ សឹម ញ៉ែត និងលោកតា វ៉ាន់ យ៉េង បានទទួលទ្រនំថ្មី សម្រាប់ការរស់នៅជួបជុំជាមួយក្រុមគ្រួសារ ដោយបានផ្តល់ភាពកក់ក្តៅ ភាពសុខសាន្ត និងក្តីសង្ឃឹម។ #គោលនយោបាយសម្បទាននិងសង្គមកិច្ច #ការចែកដី #ផតល់លំនៅឋាន #ផតល់ផ្ទះសម្បែង #ដណាំដំណោចជុំវិញផ្ទះ #នាំចេញនៅនឹងកន្លែង #ទេសចរណ៍ផ្សាភ្ជាប់ទឹកដី #ដណាំពាណិជ្ជកម្ម #សេដ្ឋកិច្ចមូលដ្ឋាន #បរីជនបទ #ភមិឋានក្សេមក្សាន្ត #ទរនំសុភមង្គល. #កអក

Read More

ក្រុមហ៊ុនបុរីឡេង​ ណាវ៉ាត្រា​ បានបង្ហាញលទ្ធផលការងាររបស់ខ្លួនបន្ទាប់ពីកិច្ចប្រជុំ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥​ នាទី​ស្តី​ការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​បនីយកម្ម​ និងសំណង់​ ——————————-

-យោងលើកំណត់ហេតុប្រជុំ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥​ ដែល​អង្គភាពព័ត៌មាន​ទទួល​បាន -យោងតាមការបង្ហាញលទ្ធផលការងាររបស់ក្រុមហ៊ុនឡេង​ ណាវ៉ាត្រា​ ដែល​អង្គភាពព័ត៌មាន​ទទួល​បានដូចខាងក្រោម៖ –  ចំណុចទី១. ទីតាំងដីឡូតិ៍ 87 ក្រុមហ៊ុនបានរៀបចំប្រព័ន្ធទឹក-ភ្លើងបន្ថែមរួចរាល់ ដូចនេះអតិថិជនអាចប្រើប្រាស់បានទាំងស្នាក់នៅ និងការសាងសង់ផ្សេងៗ ។ –  ចំណុចទី២. គម្រោងដីឡូតិ៍ជ្រែ100  បច្ចុប្បន្នមិនទាន់បានចាក់ដីបន្ថែមទេ ដោយក្រុមហ៊ុនកំពុងចាក់នៅប្លុក C បំពេញបន្តិចសិន។ ដោយឡែកអតិថិជនទិញផ្ទះ ក្រុមហ៊ុនកំពុងដោះស្រាយ ពួកគាត់ភាគច្រើនសុំប្ដូរទីតាំង គម្រោងបុរី៦អា បច្ចុប្បន្នផ្ទះនៅសល់ចំនួនតែ៤៦ ប៉ុណ្ណោះ ។ –  ចំណុចទី៣. ការចាក់ដីនៅប្លុក C គឺកំពុងចាក់រាល់ថ្ងៃ បច្ចុប្បន្នកើនបាន85% និងនៅលស់តែ 15% ប៉ុណ្ណោះ ចំពោះទីតាំងដែលត្រូវចាក់ ហើយបន្ទាប់ពីពេញកូដរួចក្រុមការងារ និងគូសឡូតិ៍ដែលសល់នៅប្លុក E1 ដើម្បីលើកអតិថិជនប្លុក RA មកទីតាំងនេះដែរ។ –  ចំណុចទី៤. ប្លុកវីឡាថៃ 87 គឺបានរួចរាល់ការងារឆ្អឹងទាំងស្រុង 90% ហើយប្លុកនេះ គឺបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ-ប្រព័ន្ធលូ ។…

Read More

ឯកឧត្តម ឃុត ចាន់ដារ៉ា អនុប្រធានប្រចាំការ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារសម្រេចបាន និងការប្រមូលធាតុចូលសំខាន់ៗ ដើម្បីគ្រោងទិសដៅការងារបន្តរបស់ស.ស.យ.ក. រាជធានីភ្នំពេញ…

អគារខេមរានី, ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឃុត ចាន់ដារ៉ា អនុប្រធានប្រចាំការ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារសម្រេចបាន និងការប្រមូលធាតុចូលសំខាន់ៗ ដើម្បីគ្រោងទិសដៅការងារបន្តរបស់ស.ស.យ.ក. រាជធានីភ្នំពេញ ដោយមានសមាសភាពចូលរួមពីនាយក-នាយិកាកម្មវិធី, តំណាងប្រធានស.ស.យ.ក. ខណ្ឌ, ក្រុមសកម្មជនយុវជន សមាគម និងដៃគូសហការ សរុបចំនួន ១២០រូប។ #កអក #សសយករាជធានីភ្នំពេញ​ #សសយក​ ដើម្បីទទួលបានព័ត៌មានថ្មីៗសូមចូលទៅកាន់លីង(Link)  គ្រុបតេឡេក្រាម-BST HOTNEWS ✍️- ដំណឹងរហ័ស២៥ រាជធានី/ខេត្តក្រុង 👉សូមចុចលើលីងខាងក្រោម⬇️ 👉តេលេក្រាម- https://t.me/bstnews01 សូមទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈលេខទូរស័ព្ទ 078708081 សូមអរគុណ

Read More