សេចក្តីប្រកាសរបស់ប្រធានអាស៊ានអំពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជានិងថៃ ទីក្រុងគូឡាឡាំពួ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥…

សេចក្តីប្រកាសរបស់ប្រធានអាស៊ានអំពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជានិងថៃ ទីក្រុងគូឡាឡាំពួ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ASEAN Chair’s Statement Special ASEAN Foreign Ministers’ Meeting on the Current Situation Between Cambodia and Thailand 22 December 2025, Kuala Lumpur

Read More

ក្រុមហ៊ុន ACT និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបពិភាក្សាអំពីលទ្ធភាពនៃការអនុវត្តគម្រោងអភិវឌ្ឍខឿនសេដ្ឋកិច្ច (គោលនយោបាយសម្បទានដើម្បីសេដ្ឋកិច្ច និងសង្គម) នៅតាមបណ្តាសហគមន៍តំបន់ឆ្នេរ និងសហគមន៍នៅក្នុងតំបន់បឹងទន្លេសាប ————————————-

ក្រុមហ៊ុន ACT និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបពិភាក្សាអំពីលទ្ធភាពនៃការអនុវត្តគម្រោងអភិវឌ្ឍខឿនសេដ្ឋកិច្ច (គោលនយោបាយសម្បទានដើម្បីសេដ្ឋកិច្ច និងសង្គម) នៅតាមបណ្តាសហគមន៍តំបន់ឆ្នេរ និងសហគមន៍នៅក្នុងតំបន់បឹងទន្លេសាប ដោយផ្តោតលើការវិនិយោគលើវិស័យអប់រំ សុខាភិបាល ការគ្រប់គ្រងសំណល់ ការផ្គត់ផ្គងទឹកស្អាត ការចិញ្ចឹមសត្វ និងការផលិតជី ជាដើម តាមរយៈយន្តការនៃគម្រោង “ឥណទានកាបូន” នៅតាមតំបន់ទាំងនោះ។ #គោលនយោបាយសម្បទាននិងសង្គមកិច្ច #ការរៀបចំដែនដី #នគរបនីយកម្ម #រៀបចំហេដ្ឋារចនាសម្ព័ន្ធ #លើកកម្ពស់ជីវភាពប្រជាជន #របៀងសេដ្ឋកិច្ច #សេដ្ឋកិច្ចមូលដ្ឋាន #បរីជនបទ #ភមិឋានក្សេមក្សាន្ត #ទរនំសុភមង្គល​ #កអក

Read More

មហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ និងសាសនា បានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ ដើម្បីធ្វើព្យុហយាត្រា «ដើរដើម្បីសន្តិភាព» របស់មហាគ្រួសារខ្មែរ បានចាប់ផ្ដើមចេញដំណើរពីបរិវេណផ្សាររាត្រីមាត់ទន្លេ ឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យ ក្នុងបរិយាកាសពោរពេញដោយក្ដីសង្ឃឹម ក្ដីជឿជាក់ និងស្មារតីសាមគ្គីភាពជាតិ។…

នារសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ មហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ និងសាសនា បានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ ដើម្បីធ្វើព្យុហយាត្រា «ដើរដើម្បីសន្តិភាព» របស់មហាគ្រួសារខ្មែរ បានចាប់ផ្ដើមចេញដំណើរពីបរិវេណផ្សាររាត្រីមាត់ទន្លេ ឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យ ក្នុងបរិយាកាសពោរពេញដោយក្ដីសង្ឃឹម ក្ដីជឿជាក់ និងស្មារតីសាមគ្គីភាពជាតិ។ នៅក្នុងឱកាសនោះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួម ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងកម្មវិធី «ដើរដើម្បីសន្តិភាព March for Peace » ប្រកបដោយស្មារតីទទួលខុសត្រូវ និងម៉ឺងម៉ាត់ជាទីបំផុត។

Read More

«ពួកយើងមិនដែលភ្លេចពួកគាត់ឡើយ» ឯកឧត្តម ឃុត ចាន់ ដារ៉ា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង លោក លី ឧត្តម នាយកប្រតិបត្តិ មូលនិធិម៉ានី រួមទាំងក្រុមការងារបានចុះជួយបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក ដែលកំពុងស្នាក់នៅតំបន់សុវត្ថិភាព ខេត្តសៀមរាប នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។…

«ពួកយើងមិនដែលភ្លេចពួកគាត់ឡើយ» ឯកឧត្តម ឃុត ចាន់ ដារ៉ា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង លោក លី ឧត្តម នាយកប្រតិបត្តិ មូលនិធិម៉ានី រួមទាំងក្រុមការងារបានចុះជួយបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក ដែលកំពុងស្នាក់នៅតំបន់សុវត្ថិភាព ខេត្តសៀមរាប នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងបេសកកម្មនេះបាននាំយកនូវជំនួយពីសប្បរសជន ដែលបានកៀងគររួមគ្នាទៅចែកជូនដល់ក្រុមគ្រួសារជនភៀសសឹក រួមមាន៖ សម្ភារៈ ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគនានា ដែលទាំងអស់នេះសុទ្ធសឹងជារបស់របរចាំបាច់នៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគាត់។ លើសពីសម្ភារៈ អ្វីដែលពួកយើងបាននាំយកមក ពេលនេះ គឺកម្លាំងចិត្ត និងការគាំទ្រ ជូនដល់វីរកងទ័ព បងប្អូនជនភៀសសឹកទាំងអស់ ជាពិសេសកុមារតូចៗ ជនមានពិការភាព និងចាស់ជរាជាដើម។ #ខមែរជួយខ្មែរ​ #ខឿនការពារជាតិប្រជាជន #សសយក #កមពុជា​ #UYFC #Cambodia #JusticeforCambodia

Read More

ស្វាមីជាប់ដៃតតាំងខ្មាំងនៅសមរភូមិមុខ ភរិយាទម្ងន់ជិតដល់ថ្ងៃសម្រាល ត្រូវភាសសឹក មកជ្រកកោនជាមួយបងប្អូន នៅក្នុងសង្កាត់ព្រែកកំពឹស រាជធានីភ្នំពេញ បានទទួលការយកចិត្តទុកដាក់ពី ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង!

ស្ត្រីម្នាក់ ឈ្មោះ ប្រាក់ ពិសី អាយុ២៣ឆ្នាំ ជាភរិយារបស់ វីរ:កងទ័ពឈរជើងនៅសមរភូមិជួរមុខទិសមុំបី ខេត្តព្រះវិហារ មានទម្ងន់ត្រូវឆ្លងទន្លេនៅសប្តាហ៍ក្រោយ បានភៀសសឹក ពីខេត្តព្រះវិហារ មកជ្រកកោនជាមួយបងប្អូន នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានដឹងដល់ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកកំពឹស ក៏ចាត់ក្រុមការងារចុះ សួរសុខទុក្ខ និង នាំយកអំណោយ ជាថវិកាចំនួន ១,០០០,០០០រៀល, អង្ករ០៣ការ៉ុង, ទឹកសុទ្ធ ០៤កេស,ទឹកត្រី-ទឹកស៊ីអ៊ីវ ០២យួរ ទៅឧបត្ថម្ភជូនសម្រាប់ប្រើប្រាស់បណ្តោះអាសន្ន ព្រមទាំងចាត់ក្រុមគ្រូពេទ្យរបស់អាវុធហត្ថរាជធានីភ្នំពេញ តាមដានថ្ងៃសម្រាលបុត្រឲ្យបានដិតដល់និងត្រៀមរថយន្តដើម្បីជូនគាត់ទៅសម្រាលនៅមន្ទីរពេទ្យ ព្រមទាំងសន្យាក្រោយពេលសម្រាលបុត្ររួច ក៏នៅតែជួយឧបត្ថម្ភជា អង្ករ ថវិកា គ្រឿងឧបភោគបរិភោគ ជាបន្តបន្ទាប់បន្ថែមទៀត រហូតដល់សភាពការណ៍ព្រំដែន វិលត្រឡប់មកប្រក្រតីដូចដើមវិញ៕

Read More

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តចុះបញ្ជីដីបុរាណដ្ឋាន ចំនួន ១៤ ទីតាំងបន្ថែមទៀត ដែលស្ថិតនៅក្នុងក្រុងសៀមរាប និងស្រុកប្រាសាទបាគង នៃខេត្តសៀមរាប ជាដីសាធារណៈរបស់រដ្ឋ ហើយប្រគល់ជូនក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាអ្នកកាន់កាប់។ ————————————

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តចុះបញ្ជីដីបុរាណដ្ឋាន ចំនួន ១៤ ទីតាំងបន្ថែមទៀត ដែលស្ថិតនៅក្នុងក្រុងសៀមរាប និងស្រុកប្រាសាទបាគង នៃខេត្តសៀមរាប ជាដីសាធារណៈរបស់រដ្ឋ ហើយប្រគល់ជូនក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាអ្នកកាន់កាប់។ ទាញយក៖ https://drive.google.com/drive/folders/1sRF5wHLbJRcAVjIDzWzmu_D4zr9S0paR?usp=drive_link #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទន្លេសាប #ដោះស្រាយវិវាទបុរី. #កអក

Read More

សម្តេចភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះសាកសួរសុខទុក្ខវីរកងទ័ពសមរភូមិមុខ មកពីទិសព្រះវិហារ និងឧត្តរមានជ័យ ចំនួន៤រូប ដែលរងរបួសដោយការវាយប្រហាររបស់កងទ័ពថៃឈ្លានពាន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ——————————

សម្តេចភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះសាកសួរសុខទុក្ខវីរកងទ័ពសមរភូមិមុខ មកពីទិសព្រះវិហារ និងឧត្តរមានជ័យ ចំនួន៤រូប ដែលរងរបួសដោយការវាយប្រហាររបស់កងទ័ពថៃឈ្លានពាន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ —————————— នាឱកាសនោះដែរ សម្តេចភក្តី បានថ្លែងសរសើរលើកទឹកចិត្ដ និងជូនពរដល់បងប្អូនវីរកងទ័ពឆាប់បានជាសះស្បើយ ដើម្បីឆាប់បានវិលត្រឡប់ទៅជួបជុំជាមួយយុទ្ធមិត្តនៅឯសមរភូមិវិញ និងបន្តបេសកកម្មការពារបូរណភាពទឹកដីជាបន្តទៀត។ រាជធានីភ្នំពេញ | ១១ ធ្នូ ២០២៥ #កអក

Read More

ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់ ទទួលជួបសម្តែងការគួរសម​ដេីម្បីពិភាក្សាការងារ ពង្រឹងចំណងមិត្តភាព និងសហប្រតិបត្តិការជាមួយ​ឯកឧត្តម U Kyaw Soe Min​ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា​ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ————————

– នាថ្ងៃ​ទី​៩​ ខែ​ធ្នូ​ ឆ្នាំ​២០២៥ ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់ ទទួលជួបសម្តែងការគួរសម​ដេីម្បីពិភាក្សាការងារ ពង្រឹងចំណងមិត្តភាព និងសហប្រតិបត្តិការជាមួយ​ឯកឧត្តម U Kyaw Soe Min​ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា​ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

Read More

ត្រពាំងកាតោត ជាដីបុរាណដ្ឋាន ស្ថិតក្នុងភូមិបុស្សត្រឡាញ់ ឃុំជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានទំហំ ១៥៩៤ ម៉ែត្រការ៉េ និងមានក្បាលដីលេខ ១៤៥៣ ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ។ ———————————-

គួរបញ្ជាក់ផងដែរថា ត្រពាំងកាតោត ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទន្លេសាប #ដោះស្រាយវិវាទបុរី​ #កអក

Read More

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមជាមួយសមត្ថកិច្ចពាក់ព័ន្ធ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA រៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីជាកម្លាំងចិត្តជួយដល់កងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែន នៅសាកលវិទ្យាល័យការពារជាតិ ស្ថិតក្នុងខណ្ឌឬស្សីកែវ ក្បែរស្ពានអាកាសឬស្សីកែវ…

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមជាមួយសមត្ថកិច្ចពាក់ព័ន្ធ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA រៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីជាកម្លាំងចិត្តជួយដល់កងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែន នៅសាកលវិទ្យាល័យការពារជាតិ ស្ថិតក្នុងខណ្ឌឬស្សីកែវ ក្បែរស្ពានអាកាសឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥។  

Read More