ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា…

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា

ក្នុងនោះក្រសួងបានជ្រើសរើសសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាមជ្ឈមណ្ឌលប្រមូលផ្តុំចំណេះដឹងជាសាកលវិទ្យាល័យគម្រូ ក្នុងការចាប់ផ្តើមរៀបចំកែលម្អលំហសាធារណៈ មុននឹងឈានទៅរៀបចំនៅតាមបណ្តាសកលវិទ្យាល័យឬវិទ្យាស្ថានអប់រំដទៃទៀត ដើម្បីចូលរួមកសាងរៀបចំឱ្យបានត្រឹមត្រូវនូវថ្នាលបណ្តុះបណ្តាលមួយដ៏វាងវៃ ឆា្លតវៃ និងពោរពេញដោយភាពដុះលូតលាស់ ប្រកបដោយគុណភាព។

ពិធីជួបជុំសំណេះសំណាលជាមួយសាស្រ្តាចារ្យ អាណាព្យាបាល និងនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ នាថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៥។

#ការរៀបចំលំហសាធារណៈ #លហបៃតង #ការរៀបចំក្រុង #នគរបនីយកម្ម #គោលដៅគោលនយោបាយក្រសួងដនស #ការរៀបចំផ្ទះសម្បែងឱ្យរៀបរយ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #កសាងនិងពូនជ្រំរដ្ឋបាលសាធារណៈទំនើបឆ្លាតវៃវាងវៃ #កអក