លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តអញ្ជើញចូលរួមរំលែកមរណទុក្ខព្រមទាំងសួរសុខទុក្ខសមាជិកគ្រួសារវីរកងទ័ពពលី និងប្រជាជនភៀសសឹកដែលមានសមាជិកគ្រួសារស្លាប់ ។…

ក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិតបានពាំនាំប្រសាសន៍ផ្តាំផ្ញេីរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនសមាជិកគ្រួសារវីរកងទ័ព រួមទាំងគ្រួសារប្រជាជនស៊ីវិលគ្រប់ៗរូប ដោយភ្ជាប់មកជាមួយអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ដែលមានដូចជាសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ រួមជាមួយថវិកាផងដែរ ។
ខេត្តសៀមរាប ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia