ពិធីគោរពវិញ្ញាណក្ខន្ធ​​​​ ដើម្បីឧទ្ទិសកុសល​ ជូនដល់ជនរងគ្រោះ និងអតីតយុទ្ធជន ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍​ខ្មែរក្រហម (១៩៧៥-១៩៧៩) 🙏🪷…

ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងជាអនុប្រធានប្រចាំការ ស.ស.យ.ក. រាជធានីភ្នំពេញ តំណាង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក. គោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កានៅស្តូបតម្កល់អដ្ឋិធាតុជនរងគ្រោះនៃរបបខ្មែរក្រហម ព្រមទាំងនិមន្តព្រះសង្ឃបង្សុកុល ឧទ្ទិសកុសល ជូនដល់ជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ពលីជីវិតក្នុងរបបខ្មែរក្រហម ក្នុងបុព្វហេតុរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ដ៏យង់ឃ្នង ដោយនាំមកវិញនូវសិទ្ធិសេរីភាព ជាពិសេស សុខសន្តិភាព ជូនជាតិ និងប្រជាជន។

សន្តិភាពគឺជាកេរមរតកដ៏មានតម្លៃបំផុត ដែលថ្នាក់ដឹកនាំ យុទ្ធជន យុទ្ធនារី អ្នកជំនាន់មុន បានលះបង់បូជាអាយុជីវិត សាច់ស្រស់ ឈាមស្រស់ ប្តូរផ្តាច់ដណ្តើមបានមកយ៉ាងលំបាក។ សន្តិភាពមិនមែនគ្រាន់តែជាការអវត្តមាននៃសង្គ្រាមនោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះដ៏មានតម្លៃ សម្រាប់កសាង និងអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ។ ហេតុនេះ យើងទាំងអស់គ្នាជាអ្នកជំនាន់ក្រោយ ត្រូវចងចាំថា សន្តិភាពជាដំណើរមួយ មិនមែនជាគោលដៅស្ថិតនៅនោះទេ។ វាតម្រូវឱ្យយើងទាំងអស់គ្នាសាមគ្គី រួបរួម ពូនជ្រុំចូលរួមថែរក្សា បន្តកសាងជារៀងរាល់ថ្ងៃ និងការពារឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។

មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក, ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦
#កអក​ #សសយករាជធានីភ្នំពេញ​ #សសយក