Chan Thoeurn

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពឌីជីថល របស់យុជន និងក្មេងស្រី ក្នុងវិស័យ ITC Cambodia ឆ្នាំ២០២៥…

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពឌីជីថល របស់យុជន និងក្មេងស្រី ក្នុងវិស័យ ITC Cambodia ឆ្នាំ២០២៥។ ជូនដល់យុវជន និងបណ្តាមន្ត្រីជំនាញផ្នែកព័ត៌មាន មកពីបណ្តាប្រទេសចំនួន៣៧ នៅលើទឹកដីសៀមរាប-អង្គរ។ សូមជម្រាបថា ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) នៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្រោមប្រធានបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ» ដែលមានអ្នកសារព័ត៌មានចូលរួមមកពីប្រទេសជាសមាជិកចំនួន ៣៧ប្រទេស នៅទូទាំងពិភពលោក និងដៃគូកិច្ចសហប្រតិបត្តិការ ព្រមទាំងអង្គការអន្តរជាតិដែលចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយផងដែរ៕ រូបថត៖ ខឹម សុវណ្ណារ៉ា

Read More

ពួកយើងចូលរួមច្រៀងចម្រៀងជាតិ ដើម្បីផ្ញើក្ដីស្រលាញ់ជូនជាតិ និងផ្ដល់កម្លាំងចិត្តជូនវីរៈកងទ័ពជួរមុខ …

សកម្មភាពចូលរួមរបស់សមាជិក សមាជិកា របស់កម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង នៃស.ស.យ.ក រាជធានីភ្នំពេញ បានចូលរួម ពិធី “យើងទៅច្រៀងចម្រៀងជាតិ ផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ” នៅពហុកីឡដ្ឋានជាតិអូឡាំពិក ១៩ កក្កដា ២០២៥ #កអក #សសយករាជធានីភ្នំពេញ #សសយក

Read More

ឆ្លាតលើសកម្រិត ប្រើល្បិចដើរជួលកាមេរ៉ាថតរូប របស់គេជាច្រើននាក់ យកទៅលក់ជាបន្តបន្ទាប់ ត្រូវជាប់ខ្នោះរបស់ អាវុធហត្ថរាជធានីភ្នំពេញ!

បុរសម្នាក់ ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចហាងលក់កាមេរ៉ាមួយកន្លែង ស្ថិតលើផ្លូវមុន្នីវង្ស សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីបុរសរូបនេះ បានដើរជួលកាមេរ៉ាថតរូបសរុប ១១គ្រឿង រួមនិងលែនកាមេរ៉ាជាច្រើនដើមទៀត ពីជនរងគ្រោះ ចំនួន០៩នាក់ ហើយយកទៅលក់តាមហាងកាមេរាខុសៗគ្នា ក្នុងតម្លៃ ០១គ្រឿងៗ ចំនួន ១២៥០ដុល្លារ រហូតដល់ ២២៥០ដុល្លារ តាមម៉ាករបស់កាំមេរ៉ានីមួយៗ សរុបបានលុយចំនួន ៤០,៤៤៤ដុល្លាអាមេរិក។ ជនសង្ស័យ ឈ្មោះ ជា លឹមហេង ភេទប្រុស អាយុ២០ឆ្នាំ បានសារភាពថាខ្លួនទើបតែចាប់ផ្តើមប្រព្រឹត្តសកម្មភាពដូចខាងលើពីខែឧសភា ឆ្នាំ២០២៥នេះប៉ុណ្ណោះ ហើយក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួននិង កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Read More

«តស់!យើងរួមគ្នាច្រៀងចម្រៀងជាតិដើម្បីគាំទ្រដល់វីរកងទ័ពជួរមុខ» 🇰🇭 ពហុកីឡដ្ឋានជាតិអូឡាំពិក, ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥…

«តស់!យើងរួមគ្នាច្រៀងចម្រៀងជាតិដើម្បីគាំទ្រដល់វីរកងទ័ពជួរមុខ» 🇰🇭 ពហុកីឡដ្ឋានជាតិអូឡាំពិក, ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥

Read More

ក្រុមការងារ អាវុធហត្ថខណ្ឌទួលគោក ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលយាយបង្កើតរបស់លោកទទួលមរណៈភាព!

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ឡុង វិចិត្រា មេបញ្ជាការ អាវុធហត្ថខណ្ឌទួលគោក បានចាត់តំណាងប្រគល់ថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២,០៧០,០០០រៀល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ទោ ចាន់ វាសនា ជំនួយការខណ្ឌ ដែលយាយបង្កើតរបស់លោកទទួលមរណៈភាព ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Read More

ជួបជាមួយ គណៈប្រតិភូ មូលនិធិ ស៊ីធីអិន(CTN) ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ក្នុងជំនួបសម្តែងការគួរសម និងទទួលថវិកាមូលនិធិ ចំនួន ៥០០, ២១៦ ដុល្លារអាមេរិក សម្រាប់ជូនដល់វីរកងទ័ព​…

ជួបជាមួយ គណៈប្រតិភូ មូលនិធិ ស៊ីធីអិន(CTN) ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ក្នុងជំនួបសម្តែងការគួរសម និងទទួលថវិកាមូលនិធិ ចំនួន ៥០០, ២១៦ ដុល្លារអាមេរិក សម្រាប់ជូនដល់វីរកងទ័ព​។ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ អ្នកឧកញ៉ា​ គិត​ ម៉េង​ និងលោកជំទាវ​ បានដឹកនាំ​ និងជំរុញការរៀនចំធ្វេីមូលនិធិ​ ដោយមានការចូលរួមពីសមាគមសិល្បករខ្មែរ,​ ក្រុមហ៊ុនសែលកាត និងធនាគារវឹង ដោយបានបង្កើតមូលនិធិ ស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ដើម្បីកៀរគរថវិកាពីសប្បុរសជននានា និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមដោយស្ម័គ្រចិត្ត បានថវិការរហូតចំនួន ៥០០, ២១៦ ដុល្លារអាមេរិក។ នេះជាទឹកចិត្តនិងជាកម្លាំងសាមគ្គីមួយរបស់បងប្អូនខ្មែរគ្រប់ទិសទី រួមជាមួយរាជរដ្ឋាភិបាល ជួយគាំទ្រដល់វរៈកងទ័ពរបស់យើង ដែលកំពុងឈរជើងយ៉ាងអង់អាចការពារដែនអធិបតេយ្យបូរណភាពទឹកដីកម្ពុជា។ រាជធានីភ្នំពេញ រសៀលថ្ងៃព្រហស្បតិ៍ ទី១៧ កក្កដា ២០២៥ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia…

Read More

ក្រុមការងារ អាវុធហត្ថខណ្ឌមានជ័យ ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលម្តាយរបស់លោកទទួលមរណៈភាព!

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ យូ សាខន មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចាត់ក្រុមការងារជាតំណាងប្រគល់បច្ច័យដែលបានការចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៧២០,០០០រៀល ដើម្បីរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារលោកអនុសេនីយ៍ទោ សេន សារិន ដែលម្តាយរបស់លោកទទួលមរណៈភាព ដោយរោគាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Read More

ក្រុមការងារ អាវុធហត្ថខណ្ឌកំបូល ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលម្តាយរបស់លោកទទួលមរណៈភាព!

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ ឈៀង ចាន់ថុល មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានចាត់ក្រុមការងារជាតំណាងប្រគល់បច្ច័យដែលបានការចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២,២៧០,០០០រៀល ដើម្បីរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ទោ ជួប រដ្ឋា ដែលម្តាយរបស់លោកទទួលមរណៈភាព ដោយរោគាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Read More

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិក ដែលមានប្រពន្ធទើបសម្រាលកូន!

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនដល់ លោកអនុសេនីយ៍​ត្រី​ បូរ​ វិចិត្រ សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាប់ថែទាំសុខភាពនៅមន្ទីពេទ្យ​ អឃីតសែនសុខ​ រាជធានីភ្នំពេញ។  ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយក ទឹកសុទ្ធ ០៤កេស, សម្ភារចាំបាច់សម្រាប់ទារក ០១ឈុត រួមនឹងថវិកាមួយចំនួន ជាអំណោយសួរសុខទុក្ខផងដែរ៕

Read More

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា!

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការចូលរួមពី លោកមេបញ្ជាការរង ទទួលការងារ នគរបាលយុត្តិធម៌ ប្រធាន អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នាយការិយាល័យដែលពាក់ព័ន្ធ ប្រធានអង្គភាពនគរបាលយុត្តិធម៌ លោកមេបញ្ជាការ និងលោកមេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤។

Read More