Chan Thoeurn

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ ខែសីហា និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម…

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ ខែសីហា និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

Read More

ក្រសួងមហាផ្ទៃ ចេញប្រកាសស្តីពីការអនុវត្តទណ្ឌកម្មខាងវិន័យចំពោះវរសេនីយ៍ត្រី ហួត គង់ អធិការរងខណ្ឌចំការមន តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុល្មើសបទវិន័យនគរបាលជាតិកម្ពុជា!

ក្រសួងមហាផ្ទៃ ចេញប្រកាសស្តីពីការអនុវត្តទណ្ឌកម្មខាងវិន័យចំពោះវរសេនីយ៍ត្រី ហួត គង់ អធិការរងខណ្ឌចំការមន តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុល្មើសបទវិន័យនគរបាលជាតិកម្ពុជា! #សសុខា #SarSokha #កម្ពុជា #Cambodia

Read More

ជួបសម្តេងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង ហ៊ូនឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន…

ជួបសម្តេងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង ហ៊ូនឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន។ ឯកឧត្តម វ៉ាង ហ៊ូនឹង បានបង្ហាញអារម្មណ៍សប្បាយរីករាយពាក់ព័ន្ធនឹងការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ ក៏ដូចជាគាំទ្រដល់តួនាទីរបស់ម៉ាឡេស៊ីក្នុងការ សម្របសម្រួលបទឈប់បាញ់ និងជម្រុញអោយទំនាក់ទំនងរវាងប្រទេសកម្ពុជានិងថៃឆាប់វិលត្រលប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខ។ ខ្ញុំក៏បានស្នើអោយមិត្តចិន ជំរុញអោយភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។ សូមអោយដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ (គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។ សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃអាទិត្យ ទី៣១ សីហា ២០២៥ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia

Read More

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក្នុងឱកាសថ្ងៃខួបកំណើត…

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមផ្ញើសារលិខិតជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៤៤ឆ្នាំ ឈានចូល ៤៥ឆ្នាំ នាថ្ងៃសៅរ៍ ៧កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។ យើងខ្ញុំសូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូនឯកឧត្តម សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង មានអាយុយឺនយូរ។ ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ និង ប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងការកែទម្រង់ វិស័យការពារជាតិនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ និងទទួលបានវឌ្ឍនភាពថ្មីៗបន្ថែមទៀត ដែលអាចធានាបាន នូវភាពរឹងមាំនៃអធិបតេយ្យភាពជាតិទាំងបច្ចុប្បន្ន និងអនាគត។…

Read More

ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា-ចិន…

ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា-ចិន។ ឯកឧត្តមប្រធានាធិបតី ផ្តល់សារៈសំខាន់ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអោយកាន់តែរឹងមាំ។ ចិននឹងបន្តផ្តល់ការសហការគាំទ្រចំពោះប្រជាជនកម្ពុជា ក្នុងការកសាងនិងពង្រឹងសមត្ថភាពអភិវឌ្ឍន៍ ដោយម្ចាស់ការខ្លួនឯង ក៏ដូចជាការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន។ ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ ក៏ដូចជាគាំទ្រដល់យន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ី និងចង់អោយបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អោយបានឆាប់។ សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃសៅរ៍ ទី៣០ សីហា ២០២៥ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia

Read More

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងកំណត់តំបន់ក្នុងការអភិវឌ្ឍជុំវិញទីតាំងដែលជាទីតាំងប្រវត្តិសាស្រ្ត និងមានសារៈសំខាន់ក្នុងរាជធានីភ្នំពេញ…

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងកំណត់តំបន់ក្នុងការអភិវឌ្ឍជុំវិញទីតាំងដែលជាទីតាំងប្រវត្តិសាស្រ្ត និងមានសារៈសំខាន់ក្នុងរាជធានីភ្នំពេញដូចជា ព្រះបរមរាជវាំង វិមានឯករាជ្យ វិមានឈ្នះ ឈ្នះ រមណីយដ្ឋានវត្តភ្នំ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងស្ថាប័នរដ្ឋសំខាន់ៗមាន រដ្ឋសភា និងព្រឹទ្ធសភាជាដើម។ នៅក្នុងកិច្ចប្រជុំនាថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០២៥នេះផងដែរ​ មានការអញ្ជើញចូលរួមពីតំណាងក្រសួងព្រះបរមរាជវាំង ទីស្ដីការគណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ អគ្គស្នងការនគរបាលជាតិ ស្នងការនគរបាលរាជធានីភ្នំពេញ អភិបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានអង្គរក្ស និងគណៈវិស្វករកម្ពុជា។ នេះបេីយោងទៅតាមកិច្ចប្រជុំអន្តក្រសួង ស្តីពីការរៀបចំផែនទីកំណត់កម្ពស់អគារនៅតំបន់សំខាន់ៗក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ​ #ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ #ការរៀបចំក្រុង #នគរបនីយកម្ម #ដងហើមទីក្រុង #លមហសាធារណៈ #លមហបៃតង #លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ #សថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា #សោភ័ណភាព #គណភាព #សវត្ថិភាព #កអក

Read More

ដីសហគមន៍ជនជាតិដើមភាគតិចគ្រឹង ទំហំ ២១៩.៥៤៩៥ ហិកតា ស្ថិតនៅភូមិធួយទុំ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរីត្រូវបានចុះបញ្ជី …

ដីសហគមន៍ជនជាតិដើមភាគតិចគ្រឹង ទំហំ ២១៩.៥៤៩៥ ហិកតា ស្ថិតនៅភូមិធួយទុំ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរីត្រូវបានចុះបញ្ជី ———————————— គួរបញ្ជាក់ផងដែរថា ដីសហគមន៍ជនជាតិដើមភាគតិចគ្រឹង ត្រូវបានចុះបញ្ជីជាកម្មសិទ្ធិសមូហភាពតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយសហគមន៍ជនជាតិដើមភាគតិចគ្រឹង ភូមិធួយទុំ ឃុំចាអ៊ុង ស្រុកអូរជុំ។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទន្លេសាប #ដោះស្រាយវិវាទបុរី​ #កអក

Read More

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមជាមួយសមត្ថកិច្ចពាក់ព័ន្ធ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី១ នៃសម័យប្រឡង៖ ២៨ សីហា ២០២៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ…

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមជាមួយសមត្ថកិច្ចពាក់ព័ន្ធ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី១ នៃសម័យប្រឡង៖ ២៨ សីហា ២០២៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

Read More

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!

នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ប្រាំមួយលាន ប្រាំបួនសែន ប្រាំម៉ឺនរៀល (៦,៩៥០,០០០រៀល) និងអង្ករចំនួន២៩ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ និង ក្រុមការងារ ព្រមទាំងសមាជិកក្នុងមូលដ្ឋាន ចំនួន១៤គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាង១០ឆ្នាំមកហើយ៕

Read More

ជួបជាមួយ គណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយលោកជំទាវ Beth Van Duyne ប្រធានគណៈប្រតិភូ និងជាសមាជិកសភាប្រចាំរដ្ឋ Texas ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព…

ជួបជាមួយ គណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយលោកជំទាវ Beth Van Duyne ប្រធានគណៈប្រតិភូ និងជាសមាជិកសភាប្រចាំរដ្ឋ Texas ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ រាជធានីភ្នំពេញ រសៀល ថ្ងៃព្រហស្បតិ៍ ទី២៨ សីហា ២០២៥ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Read More