ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ លោកហ៊ួត ប៉ុញ្ញា ប្រធានសមាគមសម្ពន្ធយុវជនដើម្បីសន្តិភាព ប្រចាំសាខាខេត្តក្រចេះ និងសមាជិកក្រុមការងារសមាគម អមដំណើរ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី និងជាប្រធានសមាគមសម្ពន្ធយុវជនដើម្បីសន្តិភាព អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ។
ពិធីនេះមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា តំណាងរាស្ត្រ ថ្នាក់ដឹកនាំខេត្ត ព្រមទាំងថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ប្រធានគណៈកម្មាធិការអនុសាខាស្រុក ក្រុងទាំង៧ លោក លោកស្រី នាយក នាយករងសាខា និងមន្រ្តីរាជការជាច្រើនរូប។




