(ភ្នំពេញ)៖ បនា្ទប់ពីបានដំណើរការអស់រយៈពេល ៥ថ្ងៃរួចមក វគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រង បានប្រារព្ធពិធីបិទនៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយ
ក្រុមការងារបច្ចេកទេសអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ក្រសួងព័ត៌មាន ក.អ.ម ដែលមានសិក្ខាកាមជាមន្ត្រីក្រសួងព័ត៌មាន សមាគមទូរទស្សន៍ សមាគមវិទ្យុ និងសមាគមអ្នកសារព័ត៌មាន ចំនួន ១៤១នាក់។
រូបថត ឡុង ដេវីត











