រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក "www.k-speandak.com.kh" គេហទំព័រ ស្ពានដែក ដំណើរការតាមប្រកាសលេខ ១០១ ប្រក ព.ម ចុះនៅថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់​ សប្តស័ក ព.ស២៥៦៩ ត្រូវនិងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ របស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អង្គភាពយើងខ្ញុំមានទីតាំងទីស្នាក់ការ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 070 968 167 / 097 4444 136 ។ "សូមអគុណ"
រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក "www.speandak.com" គេហទំព័រ ស្ពានដែក ដំណើរការតាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"
រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការតាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

មូលធនមនុស្សប្រកបដោយសមត្ថភាពប្រកួតប្រជែង ដើរតួនាទីសំខាន់ ក្នុងការប្រែក្លាយចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ឱ្យទៅជាការពិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា, ផ្ទះគ្រូបង្រៀន, ទីចាត់ការ និងសមិទ្ធផលនានា នៅ តាមសាលាក្នុងខេត្តកំពង់ស្ពឺ …

មូលធនមនុស្សប្រកបដោយសមត្ថភាពប្រកួតប្រជែង ដើរតួនាទីសំខាន់ ក្នុងការប្រែក្លាយចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ឱ្យទៅជាការពិត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា, ផ្ទះគ្រូបង្រៀន, ទីចាត់ការ និងសមិទ្ធផលនានា នៅ តាមសាលាក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអង្គារ ទី៨ កក្កដា ២០២៥ ថា៖ “ការកសាង និងអភិវឌ្ឍធនធានមនុស្ស គឺសំខាន់ ដែលចាប់ពី ក្រោយរំដោះប្រទេសឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលបានផ្តោតលើការស្តារវិស័យ អប់រំ ជាអាទិភាព ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់បំផុត”។

មូលធនមនុស្សដើរតួនាទីសំខាន់ក្នុងការប្រែក្លាយចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ឱ្យទៅជាការពិត ពីព្រោះការអភិវឌ្ឍធនធានមនុស្ស ធានាបាននូវសមត្ថភាពប្រកួតប្រជែងប្រកបដោយជោគជ័យរបស់ប្រទេសជាតិ ជាពិសេសនៅក្នុង បរិការណ៍តំបន់ និងសកលលោក។

ស្របជាមួយនឹងសារសំខាន់នៃការបណ្តុះបណ្តាល, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់គោលដៅក្នុងការលើកកម្ពស់គុណភាព ដោយផ្តោតលើ៖
១/ កសាងធនធាន មនុស្ស,
២/ កសាងប្រព័ន្ធអប់រំ និង៣/ កសាងសមត្ថភាព។

ភ្ជាប់ជាមួយនេះ, វិស័យអប់រំ យើងមិនត្រឹមតែយកចិត្តទុកដាក់លើបរិមាណនោះទេ យើងបានពង្រឹងទាំងគុណភាពផងដែរ តាមរយៈការដាក់ចេញការធ្វើទំនើបកម្មកម្មវិធីសិក្សា, ពង្រឹងគុណភាពគ្រូ និងអគារសិក្សា, ទំនើបកម្ម សម្ភារៈបម្រើដល់ការសិក្សា និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។

ឈរលើគោលការណ៍នេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានតម្រង់ទិសយ៉ាងច្បាស់អំពីការជ្រើសរើសគ្រូពេញសិទ្ធិ និងគ្រូកិច្ចសន្យា ដាច់ខាតត្រូវធ្វើដោយស្របតាមនិយាមការកំណត់ច្បាស់លាស់ និងសុក្រឹត្យ សំដៅធានាបានគុណភាពក្នុងការបណ្តុះបណ្តាល។

មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា “អាជីពគ្រូបង្រៀន មិនមែនជា អាជីពធ្វើមហាសេដ្ឋីទេ ប៉ុន្តែអាជីពគ្រូបង្រៀនដែលទទួលបាននោះ គឺ កិត្តិយស។ មានតែអាជីពគ្រូបង្រៀននេះទេ ដែលអង្គុយញញឹមពេលឃើញសិស្សទទួលបានលទ្ធផលល្អ និងជោគជ័យក្នុងជីវិត”។

ភ្ជាប់នឹងគុណតម្លៃនេះ, វិស័យអប់រំត្រូវបានធ្វើការកែទម្រង់ជាប់ជាប្រចាំ ដើម្បីពង្រឹងអភិបាលកិច្ចស្ថាប័ន និងបង្កើតបរិយាកាសល្អសម្រាប់ការអប់រំប្រកបដោយបរិយាប័ន្ន សំដៅជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹងទូលំទូលាយ, ជំនាញបច្ចេកទេសច្បាស់លាស់, ជំនាញទន់សមស្រប និងមានសុខភាពល្អ សម្រាប់បំពេញតម្រូវការនៃការអភិវឌ្ឍជាតិ និងទីផ្សារការងារ។
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក "www.k-speandak.com.kh" គេហទំព័រ ស្ពានដែក ដំណើរការតាមប្រកាសលេខ ១០១ ប្រក ព.ម ចុះនៅថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់​ សប្តស័ក ព.ស២៥៦៩ ត្រូវនិងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ របស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អង្គភាពយើងខ្ញុំមានទីតាំងទីស្នាក់ការ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 070 968 167 / 097 4444 136 ។ "សូមអគុណ"

Home

គេហទំព័រ ស្ពានដែក (www.k-speandak.com.kh) ដំណើរការតាមប្រកាសលេខ ១០១ ប្រក ព.ម ចុះនៅថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនិងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥

គេហទំព័រ ស្ពានដែក (www.speandak.com) ដំណើរការតាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១

www.speandak.com to www.k-speandak.com.kh

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ ស្ពានដែក

ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168

l