ឯឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសាររំលែកទុក្ខជូនឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា ចំពោះមរណភាពឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មាឃ ផល…

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសារលិខិតរំលែកទុក្ខជូនឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មាឃ ផល ដែលត្រូវជាម្តាយក្មេករបស់ឯកឧត្តម ដែលបានទទួលមរណភាព វេលាម៉ោង១២:០៩នាទី ថ្ងៃទី២៨ ឆ្លងចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៩ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាពោរពេញដោយសមានទុក្ខដ៏ក្រៀមក្រំអាឡោះអាល័យនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ម្តាយក្មេក ម្តាយបង្កើត ជីដូន និងសមាជិកគ្រួសារ ជាទីគោរពស្រលាញ់ និងមានគុណតម្លៃបំផុត ដែលជានិច្ចកាលខិតខំចិញ្ចឹមបីបាច់ថែរក្សា ផ្តល់ការសិក្សា អប់រំ ទូន្មានបុត្រាបុត្រី និងចៅៗ ប្រកបដោយសេចក្តីស្រឡាញ់ និងព្រហ្មវិហារធម៌ រហូតក្លាយជាកុលបុត្រ កុលធីតាដ៏ឆ្នើមរបស់សង្គមជាតិ និងបានបម្រើឧត្តមប្រយោជន៍ជាតិដ៏ធំធេង។

ពេញមួយជីវិត ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ មាឃ ផល តែងតែគោរពប្រតិបត្តិ ទ្រទ្រង់ និងផ្សព្វផ្សាយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋដែលបានលើកស្ទួយ ភាពថ្លៃថ្នូរ និងអប់រំមនុស្សជាតិឱ្យប្រកាន់យកសន្តិភាព និងធ្វើអំពើល្អដែលជាកុសលដ៏ថ្លៃថ្លា។

យើងខ្ញុំ សូមឧទ្ទិសកុសលបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ មាឃ ផល ទទួលបានភាពត្រជាក់ត្រជំនៃតេជះបារមី ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងឆាប់បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

កឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសាររំលែកទុក្ខជូនឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា ចំពោះមរណភាពឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មាឃ ផល