នាថ្ងៃទី២៨ ខែមករាមករា ឆ្នាំ២០២៦
មន្ទីរ ដ.ន.ស.ស. ខេត្តកណ្ដាល បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៤,២៩១ប័ណ្ណ ជូនប្រជាពលរដ្ឋក្នុង ៦ភូមិ រួមមាន ភូមិព្រែកតាបែន ឈើទាល ស្លា ស្វាយរមៀត កណ្ដាល និងស្វាយដំណាក់ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំង អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សរុបចំនួន ៨០២នាក់ នៅបរិវេណវត្តស្វាយរមៀត។
#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #កអក

