នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ឈៀង ចាន់ថុល មេបញ្ជាការខណ្ឌ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល បានចាត់ក្រុមការងារចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ម៉ក់ ហាក់ឡី នាយទាហាន មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបាក់ជើង កំពុងសម្រាកព្យបាលនៅគេហដ្ឋាន ភូមិទួលសេរី ឃុំទួលព្រិជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្នុងឱកាសនោះក្រុមការងារបាននាំយកអំណោយមានដូចជា អង្ករ០២ការ៉ុង, ភេសជ្ជៈ ០១កេស, រួមនឹងថវិកាមួយចំនួនទៀត ទៅជូនជាអំណោយសួរសុខទុក្ខផងដែរ៕

