ទួលគោកបល្ល័ង្គ ជាដីបុរាណដ្ឋាន ស្ថិតក្នុងភូមិវត្តចាស់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលមានទំហំ ៣២៦២២ ម៉ែត្រការ៉េ និងមានក្បាលដីលេខ ៤៤៤ ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ។ …

គួរបញ្ជាក់ផងដែរថា ទួលគោកបល្ល័ង្គ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទន្លេសាប #ដោះស្រាយវិវាទបុរី​ #កអក

Read More

ពិធីគោរពវិញ្ញាណក្ខន្ធ​​​​ ដើម្បីឧទ្ទិសកុសល​ ជូនដល់ជនរងគ្រោះ និងអតីតយុទ្ធជន ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍​ខ្មែរក្រហម (១៩៧៥-១៩៧៩) 🙏🪷…

ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងជាអនុប្រធានប្រចាំការ ស.ស.យ.ក. រាជធានីភ្នំពេញ តំណាង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក. គោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កានៅស្តូបតម្កល់អដ្ឋិធាតុជនរងគ្រោះនៃរបបខ្មែរក្រហម ព្រមទាំងនិមន្តព្រះសង្ឃបង្សុកុល ឧទ្ទិសកុសល ជូនដល់ជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ពលីជីវិតក្នុងរបបខ្មែរក្រហម ក្នុងបុព្វហេតុរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ដ៏យង់ឃ្នង ដោយនាំមកវិញនូវសិទ្ធិសេរីភាព ជាពិសេស សុខសន្តិភាព ជូនជាតិ និងប្រជាជន។ សន្តិភាពគឺជាកេរមរតកដ៏មានតម្លៃបំផុត ដែលថ្នាក់ដឹកនាំ យុទ្ធជន យុទ្ធនារី អ្នកជំនាន់មុន បានលះបង់បូជាអាយុជីវិត សាច់ស្រស់ ឈាមស្រស់ ប្តូរផ្តាច់ដណ្តើមបានមកយ៉ាងលំបាក។ សន្តិភាពមិនមែនគ្រាន់តែជាការអវត្តមាននៃសង្គ្រាមនោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះដ៏មានតម្លៃ សម្រាប់កសាង និងអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ។ ហេតុនេះ យើងទាំងអស់គ្នាជាអ្នកជំនាន់ក្រោយ ត្រូវចងចាំថា សន្តិភាពជាដំណើរមួយ មិនមែនជាគោលដៅស្ថិតនៅនោះទេ។ វាតម្រូវឱ្យយើងទាំងអស់គ្នាសាមគ្គី រួបរួម ពូនជ្រុំចូលរួមថែរក្សា បន្តកសាងជារៀងរាល់ថ្ងៃ និងការពារឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក, ថ្ងៃទី០៦…

Read More

ស្រះឃូគោកខ្ជាយ ជាដីបុរាណដ្ឋាន ស្ថិតក្នុងភូមិកន្ទ្រង់ ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានទំហំ ៥៩៧០ ម៉ែត្រការ៉េ និងមានក្បាលដីលេខ ៦២៤ ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ។…

គួរបញ្ជាក់ផងដែរថា ស្រះឃូគោកខ្ជាយ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដឋានបេតិកភណ្ឌពិភពលោកអង្គរ #កអក

Read More

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥,៥៥៣ប័ណ្ណត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកណ្ដាល…

នាថ្ងៃ​ទី២៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមមាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥,៥៥៣ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ នៅ ៥ភូមិ ដែលមានភូមិចុងមេស្រុក,ភូមិព្រែកលោក,ភូមិចុងព្រែក,ភូមិព្រែកតាមេម និងភូមិចាស់ សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្ដាល។ #ពធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #កអក

Read More

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តអញ្ជើញចូលរួមរំលែកមរណទុក្ខព្រមទាំងសួរសុខទុក្ខសមាជិកគ្រួសារវីរកងទ័ពពលី និងប្រជាជនភៀសសឹកដែលមានសមាជិកគ្រួសារស្លាប់ ។…

ក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិតបានពាំនាំប្រសាសន៍ផ្តាំផ្ញេីរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនសមាជិកគ្រួសារវីរកងទ័ព រួមទាំងគ្រួសារប្រជាជនស៊ីវិលគ្រប់ៗរូប ដោយភ្ជាប់មកជាមួយអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ដែលមានដូចជាសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ រួមជាមួយថវិកាផងដែរ ។ ខេត្តសៀមរាប ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Read More

សូមអញ្ជើញអតិថិជនរបស់គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ——————

សូមអញ្ជើញអតិថិជនរបស់គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិសម្រាប់អតិថិជនដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ចំនួន (១០០%) ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ រៀងរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដូចមានក្នុងសេចក្តីប្រកាសព័ត៌មាន។ ទីកន្លែង៖ នៅការិយាល័យអភិរក្សសុរិយោដី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល

Read More

ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះត្រួតពិនិត្យបច្ចេកទេស និងសុវត្ថិភាពអគារមួយកន្លែងក្នុងក្រុងព្រះសីហនុ…

នាថ្ងៃ​ទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់ បានដឹកនាំក្រុមការងារជំនាញ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរ ដនសស ខេត្ត ចុះពិនិត្យផ្ទាល់នូវគុណភាព និងសុវត្ថិភាពការដ្ឋានសំណង់អគារពហុមុខងារមួយកន្លែង ស្ថិតនៅលើក្បាលដីលេខ១៧៦០ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ #សណង់ #សវត្ថិភាពសំណង់ #គណភាពសំណង់ #អគគនាយកដ្ឋានសំណង់ #ការគ្រប់គ្រងគម្រោងប្លង់#ការប្រើប្រាស់សំណង់​ #កអក

Read More

នាយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជួយរៀបចំលើកដាក់ជញ្ជូនស្បៀង និងសម្ភារៈចាំបាច់ផ្សេងៗ នៅទីតាំងកន្លែងទទួលជំនួយសម្រាប់ជូនទៅបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពនៅជួរមុខ របស់លោកស្រី ទឹម រដ្ឋា និងក្រុមការងារ ស្ថិតក្នុងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ និងទីតាំងកន្លែងទទួលជំនួយសម្រាប់ជូនទៅបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពនៅជួរមុខ ត្រង់ចំណុច ហាង Eatmore បឹងកក់ រាជធានីភ្នំពេញផងដែរ។…

នាយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជួយរៀបចំលើកដាក់ជញ្ជូនស្បៀង និងសម្ភារៈចាំបាច់ផ្សេងៗ នៅទីតាំងកន្លែងទទួលជំនួយសម្រាប់ជូនទៅបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពនៅជួរមុខ របស់លោកស្រី ទឹម រដ្ឋា និងក្រុមការងារ ស្ថិតក្នុងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ និងទីតាំងកន្លែងទទួលជំនួយសម្រាប់ជូនទៅបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពនៅជួរមុខ ត្រង់ចំណុច ហាង Eatmore បឹងកក់ រាជធានីភ្នំពេញផងដែរ។

Read More

ប្រជាពលរដ្ឋឃុំសំបួរ ស្រុកល្វាឯម ទទួលបានបណ្ណកម្មសិទ្ធិដីធ្លីចំនួន ២,៧៦៣បណ្ណ នាថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ ឯកឧត្តមរដ្ឋលេខាធិការ ឈឿន ប៊ុណ្ណារ័ត្ន រួមជាមួយឯកឧត្តមអភិបាលនៃគណៈអភិបាល និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២,៧៦៣បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ២ភូមិ ក្នុងឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល។…

ប្រជាពលរដ្ឋឃុំសំបួរ ស្រុកល្វាឯម ទទួលបានបណ្ណកម្មសិទ្ធិដីធ្លីចំនួន ២,៧៦៣បណ្ណ នាថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ ឯកឧត្តមរដ្ឋលេខាធិការ ឈឿន ប៊ុណ្ណារ័ត្ន រួមជាមួយឯកឧត្តមអភិបាលនៃគណៈអភិបាល និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២,៧៦៣បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ២ភូមិ ក្នុងឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល។  គិតត្រឹមពេលនេះ ការងារវាស់វែងទូទាំងខេត្តកណ្តាល ត្រូវបានបញ្ចប់ ហើយតាមការគ្រោងទុក ក្រុមការងារនឹងធ្វើការបិទផ្សាយជាសាធារណៈ ភូមិចំនួន ៨ ចុងក្រោយ ក្នុងចំណោមភូមិសរុប ១,០១០ ភូមិ  នៅដំណាច់ឆ្នាំ២០២៥នេះ។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទន្លេសាប #ដោះស្រាយវិវាទបុរី​ #កអក

Read More

«យើងរួមគ្នាដើម្បីជាតិ» ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងសមាគមកាយឫទ្ធិនារីសាខាខេត្តកំពត បានជំរុញចលនាដាំដុះបន្លែបង្ការ ដូង ឫស្សី និងការចិញ្ចឹមសត្វតាមរយៈការប្រើប្រាស់ធនធានដីឱ្យអស់សក្តានុពល និងកែប្រែដីទំនេរនៅជុំវិញ ផ្ទះសាលារៀន ភូមិឋាន សហគមន៍ និងទីអារាម ——————————-

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងសមាគមកាយឫទ្ធិនារីសាខាខេត្តកំពត បានជំរុញចលនាដាំដុះបន្លែបង្ការ ដូង ឫស្សី និងការចិញ្ចឹមសត្វតាមរយៈការប្រើប្រាស់ធនធានដីឱ្យអស់សក្តានុពល និងកែប្រែដីទំនេរនៅជុំវិញ ផ្ទះសាលារៀន ភូមិឋាន សហគមន៍ និងទីអារាម ក្រោមស្មារតី «យើងរួមគ្នាដើម្បីជាតិ» ដើម្បីលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ ពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន និងគាំទ្រដល់បងប្អូនជនភៀសសឹក ជាពិសេសវីរយុទ្ធជននៅសមរភូមិមុខ។ ក្រុមការងារបានផ្តល់ជូននូវគ្រាប់ពូជបន្លែជាច្រើនមុខ ព្រមទាំងដើមដូង និងដើមប្ញស្សីជូនសាលារៀន និងបន្តជំរុញចលនានេះឱ្យបន្តរស់រវើកនិងជាប់ជាប្រចាំនៅតាមផ្ទះ ទីអារាម ភូមិឋាន និងសហគមន៍មួយក្នុងខេត្តកំពត កែប និងព្រះសីហនុ​ #កអក​ ។

Read More