ក្រុមការងារ អាវុធហត្ថខណ្ឌ៧មករា ចូលរួមរំលែកទុក្ខដល់គ្រួសារលោកមេបញ្ជាការរងខណ្ឌ ដែលម្តាយរបស់លោកទទួលមរណៈភាព!

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក សយ ចាន់ឌី មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា បានចាត់តំណាងប្រគល់ថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២,៨៨០,០០០រៀល, អង្ករ ០៤ការុង, ភេសជ្ជៈចម្រុះ ១០កេស ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ វរៈសេនីយ៍ត្រី ម៉ែន វិបុល មេបញ្ជាការរងខណ្ឌ ដែលម្តាយរបស់លោកទទួលមរណៈភាព ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕