ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាស​ជម្រាបជូន បងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់អាស្រ័យផល និងប្រកបអាជីវកម្មនៅក្នុង អគារអតីតផ្ទះសំណាក់ផ្សារកណ្តាល ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៤៨ កែងផ្លូវលេខ១៣ ភូមិ៨ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ —————————-

អញ្ជើញចូលរួមធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋរស់នៅក្នុងអគារនេះ រយះពេល២ថ្ងៃ ទៅទីតាំងនិងពេលវេលាដូចខាងក្រោម៖ ទីតាំង៖ នៅអគារអតីតផ្ទះសំណាក់ផ្សារកណ្តាល ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៤៨ កែងផ្លូវលេខ១៣ ភូមិ៨ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពេលវេលា៖ ចាប់ពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹក ដល់វេលាម៉ោង ១៦:៣០នាទី សូមបងប្អូនប្រជាពលរដ្ឋក្នុងទីតាំងខាងលើចូលរួមនិងផ្តល់ឯកសារពាក់ព័ន្ធដូចមានក្នុងសេចក្តីជូនដំណឹង។ #កចចការលំនៅឋាន#សំណង់មិនរៀបរយ#សំណង់អគារចាស់ទ្រុឌទ្រោម#លំនៅឋានតម្លៃសមរម្យ #ផទះសម្បែងសម្រាប់ប្រជាជនគ្រប់រូបនិងតជំនាន់ #បរជាជនគ្រប់រូបមានលំនៅឋានរស់នៅសមរម្យ #ទរនសភមង្គល​ #កអក

Read More

ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ

  ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមព្រះបរមរាជានុញ្ញាត សម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយពីបានទទួលដំណឹង តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង និងការបង្ហោះសារ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មកថា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានទទួលការវះកាត់ប្រកបដោយជោគជ័យ ហើយព្រះរាជសុខភាពព្រះអង្គបានប្រសើរច្រើន។ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមលើកករប្រណម្យបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មីព្រះនាម រាក្យសាទេវី ព្រមទាំងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» សូមព្រះអង្គមេត្តាប្រោះព្រំប្រោស ប្រទានព្រះរាជសព្ទសាធុការពរ និងអភិបាលថែរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឆាប់ជាសះស្បើយពីព្រះរោគ និងសូមមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ដើម្បីបានគង់ប្រថាប់យូរអង្វែង នៅក្នុងព្រះបរមសិរីរាជសម្បត្តិជាម្លប់ដ៏ក្សេមក្សាន្ត…

Read More

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ!

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ អតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូកមួយក្រុម ដែលនាំមុខដោយ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយអតីតលោកគ្រូអ្នកគ្រូបង្រៀននៅសាលាបាក់ទូក បាននាំគ្នាទៅសួរ សុខទុក្ខលោក ព្រំ នរ៉ាវុធ ជាអតីតមិត្តរៀនសាលាបាក់ទូករួមជំនាន់ជាមួយគ្នា ដែលមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃជាយូរឆ្នាំមកហើយ ជាចុងក្រោយនេះដោយស្ថានភាពជំងឺមានដំបៅជើង ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ សម្រេចឱ្យធ្វើការកាត់ជើងខាងស្តាំដែលមានអំបៅនោះចេញកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ កន្លងមកនេះ។ ជាក់ស្តែងដោយមើលឃើញលោក ព្រំ នរ៉ាវុធ ដែលជាមិត្តរួមជំនាន់ បានធ្លាក់ខ្លួនឈឺធ្ងន់រហូតដល់ពិការជើងបែបនេះ មិត្តភក្តិរួមជំនាន់ ក៏ដូចជាតីតលោកគ្រូអ្នកគ្រូ ម្នាក់ៗ បានរួមគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួន តាមលទ្ធភាពសរុបបានថវិកាចំនួន ១៣,២០០,០០០រៀល ស្មើនឹង ៣,៣០០ដុល្លារ ភេសជ្ជៈចម្រុះចំនួន១២កេស, មី០២កេស និងកាហ្វេ០២កញ្ចប់ធំ នាំយកទៅប្រគល់ជូនដល់លោក ព្រំ នរ៉ាវុធ ទុកជាការជួយសម្រាលបន្ទុកព្យាបាលដល់គ្រួសារលោកផងដែរ។ ក្នុងរយៈកាលកន្លងមក គេតែងសង្កេតឃើញអតីតមិត្តរួមជំនាន់នៃសាលាបាក់ទូកមួយក្រុម ដែលផ្តួចផ្តើមចងក្រងឡើង ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងបង្ហាញនូវសកម្មភាពទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ និងចែករំលែកធនធានជួយទុក្ខធុរៈ…

Read More

សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ!

នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចូលរួមជាមួយសមត្ថកិច្ចចម្រុះ ធ្វើការល្បាត ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងថ្ងៃទី៥ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទស្នាលពី បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ ដែលមកចូលរួមទស្សនានៅតាមបណ្តាទីតាំងនានាដែលបានរៀបចំពិធីកំសាន្តសប្បាយ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប្រកបដោយមោទនភាព និងស្មារតីទទួលខុសត្រូវបំផុត។

Read More

សកម្មភាពក្នុងថ្ងៃទី៥ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ បន្តចូលរួមទស្សនា ស្តង់ពិព័រណ៌ផ្សព្វផ្សាយពី តួនាទី ភារកិច្ច សកម្មភាពការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ…

សកម្មភាពក្នុងថ្ងៃទី៥ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ បន្តចូលរួមទស្សនា ស្តង់ពិព័រណ៌ផ្សព្វផ្សាយពី តួនាទី ភារកិច្ច សកម្មភាពការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៏បន្ទាន់ (Emergency Hotline) 1291 ព្រមទាំងបានចូលរួមឆ្លើយសំណួរ ប្រកួតកីឡា និងលេងល្បែងប្រជាប្រិយដើម្បីទទួលបានរង្វាន់ជាច្រើនជាមួយ កងរាជអាវុធហត្ថរាជធានីភ្នំពេញ យ៉ាងច្រើនកុះករ នៅទីតាំងលើសួនមុនីហទ័យ (សួនច្បារស្ពាននាគ វត្តភ្នំ) នៅផ្លូវលេខ៥១ កែង១០៦ រាជធានីភ្នំពេញ។

Read More

ទូលព្រះបង្គំ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលេីផ្ទៃប្រទស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថទាំងមូល សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឆាប់បានជាសះស្បើយ ដែលត្រូវបានព្យាបាលដោយវះកាត់ប្រកបដោយជោគជ័យ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

ទូលព្រះបង្គំ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលេីផ្ទៃប្រទស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថទាំងមូល សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឆាប់បានជាសះស្បើយ ដែលត្រូវបានព្យាបាលដោយវះកាត់ប្រកបដោយជោគជ័យ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។  

Read More

សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៥ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ!

នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចូលរួមជាមួយសមត្ថកិច្ចចម្រុះ ធ្វើការល្បាត ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងថ្ងៃទី៥ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទស្នាលពី បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ ដែលមកចូលរួមទស្សនានៅតាមបណ្តាទីតាំងនានាដែលបានរៀបចំពិធីកំសាន្តសប្បាយ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប្រកបដោយមោទនភាព និងស្មារតីទទួលខុសត្រូវបំផុត។

Read More

ទន្ទឹមនឹងការជួយតម្រែតម្រង់ទិសក្នុងការអភិវឌ្ឍន៍មូលដ្ឋានដោយផ្តោតលើទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ ក៍ដូចជាការកសាងខឿនសេដ្ឋកិច្ចជារួម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតក៍បានផ្តោតលើការពង្រឹងស្ថេរភាពជីវភាពគ្រួសារ ជូនចំពោះបងប្អូនដែលមានជីវភាពលំបាក។…

នេះបេីយោងទៅតាមពិធីសំណេះសំណាលនិងចែកអង្ករជូនប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រាច ខេត្តកំពត នាថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២៦ #គោលនយោបាយអាទិភាព​ #វធានគន្លឹះ #ខឿនសេដ្ឋកិច្ចនៅមូលដ្ឋាន #ខឿនសេដ្ឋកិច្ចគ្រួសារ #លើកស្ទួយជីវភាពប្រជាជន #ករុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត​ #កអក

Read More

ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ៖​ សូមថ្លែងអំណរគុណបងប្អូនមន្ត្រីរាជការជានិវត្តជនដែលជាអ្នកត្រួសត្រាយផ្លូវសម្រាប់ឱ្យយើងសម្រេចបាននូវសមិទ្ធិផលជាច្រើនសម្រាប់សង្គមជាតិ។ …

នេះជាប្រសាសន៍លេីកឡេីងរបស់​ ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ក្នុងពិធីសំណេះសំណាលជាមួយនិវត្តជន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាថ្ងៃ​ទី៩ ខែមេសា ឆ្នាំ​២០២៦ #ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ #MLMUPC​ #កអក

Read More

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ!

នារសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ ក្នុងព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោកមេបញ្ជាការរង ជានាយសេនាធិការ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំង នាយ-នាយរង អាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំដល់ លោកមេបញ្ជាការរង ទទួលជំនាញ លោកមេបញ្ជាការ តាមបណ្ដាខណ្ឌទាំង១៤ និង ប្រធានអង្គភាពចំណុះអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវតែធានាឲ្យបានដាច់ខាត ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ ដើម្បីសម្រេចបាននូវកាតព្វកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនដល់ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ…

Read More