លោកយាយមានអាយុ ៩០ ឆ្នាំហើយ ជាអ្នកភៀសខ្លួនពីការប្រឈមមុខផ្នែកយោធានៅព្រំដែនកម្ពុជា-ថៃ។ លោកយាយចាស់ហើយ និងបានឆ្លងកាត់របបជាច្រើនជាពិសេសការឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាមដែលកម្ពុជាបានបញ្ចប់កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាពកម្ពុជា។ លោកយាយបានរស់ក្នុងសុខសន្តិភាពរបស់កម្ពុជាមានអាយុ ២៦ ឆ្នាំហើយ ប៉ុន្តែត្រូវបានរំខានដោយអ្នកជិតខាងដែលគ្មានការទទួលខុសត្រូវ។ សម្តេចតេជោបានមានប្រសាសន៍ថា«មានអ្នកជិតខាងល្អដូចមានមាស មានអ្នកជិតខាងអាក្រក់ដូចមានមីន»។
លោកយាយមានអាយុ ៩០ ឆ្នាំហើយ ជាអ្នកភៀសខ្លួនពីការប្រឈមមុខផ្នែកយោធានៅព្រំដែនកម្ពុជា-ថៃ…
