ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើកិច្ចការងារសំខាន់ៗមួយចំនួន ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នៅលើទឹកដីអង្គរ ខេត្តសៀមរាប នាចុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ តំណាងមកពីក្រុមការងារអន្តរក្រសួងពាក់ព័ន្ធ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ ជាអគ្គនាយកជំនាញទាំង៥ នៃក្រសួងព័ត៌មាន ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបទៀត។
កិច្ចប្រជុំនាឱកាសនេះ បានស្តាប់នូវរបាយការណ៍ស្តីពីការត្រៀមលក្ខណៈរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តសៀមរាប៕
រូបថត៖ ឡុង ដេវីត