កម្មវិធីប្រកួត វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់កីឡាបាល់ទាត់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៥ 📝: ថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥…

កម្មវិធីប្រកួត វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់កីឡាបាល់ទាត់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៥ 📝: ថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥ ⏱️ ម៉ោង: ៩:៣០នាទីព្រឹកតទៅ 🏟 ទីលាន: វិទ្យាល័យជាស៊ីមជ្រោយចង្វារ

Read More

កម្មវិធីប្រកួត វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់កីឡាបាល់ទាត់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៥ 📝: ថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥…

កម្មវិធីប្រកួត វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់កីឡាបាល់ទាត់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៥ 📝: ថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥ ⏱️ ម៉ោង: ៧:៣០នាទីព្រឹកតទៅ 🏟 ទីលាន: វិទ្យាល័យជាស៊ីមជ្រោយចង្វារ

Read More

ក្រុមការងារ អាវុធហត្ថខណ្ឌ៧មករា ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុករបស់លោកទទួលមរណៈភាព!

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក សយ ចាន់ឌី មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា បានចាត់តំណាងប្រគល់ថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២,២១០,០០០រៀល​ (ពីរ​លាន​ម្ភៃ​មួយ​មុឺនរៀល) ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារលោក នាយចំណង់​ ចក់​ ច័ន្ទ​វិក្រាន្ត ជំនួយការខណ្ឌ ដែលឪពុករបស់លោកទទួលមរណៈភាព ដោយរោគាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Read More

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខដល់សមាជិកចំនួន២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់គ្រួសារសមាជិក ចំនួន២នាក់ ក្នុងរួមមាន ៖ ១.លោកអនុសេនីយ៍ត្រី​ ប្រាក់​ ពិសិដ្ឋ​ សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។  ២.លោកនាយចំណង់​  សុខ​ ចន្ទ្រា​ សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។  អំណោយដែលក្រុមការងារបានប្រគល់ជូន ក្នុងម្នាក់ៗទទួលបាន ៖ ទឹកសុទ្ធ ០៤កេស, សម្ភារចាំបាច់សម្រាប់ទារក ០១ឈុត រួមនឹងថវិកាមួយចំនួនទៀត ជាអំណោយសួរសុខទុក្ខផងដែរ៕

Read More

ស្ពានដែកបេឡេអូរតាឆុង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានសម្រេចការសាងសង់រួចរាល់ ១០០ភាគរយ តាមរយៈសំណូមពររបស់ប្រជាសហគមន៍ទំនើបប្រាសាទសំបូររុងរឿង ជាមួយសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី​ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ កន្លងទៅ…

ស្ពានដែកបេឡេអូរតាឆុង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានសម្រេចការសាងសង់រួចរាល់ ១០០ភាគរយ តាមរយៈសំណូមពររបស់ប្រជាសហគមន៍ទំនើបប្រាសាទសំបូររុងរឿង ជាមួយសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី​ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ កន្លងទៅ។ ស្ពានដែកបេឡេអូរតាឆុង មានប្រវែង ៣៦ម៉ែត្រ ទទឹង ៤,២ម៉ែត្រ និងការស្ថាបនាផ្លូវល្បាយក្រួសតភ្ជាប់ក្បាលស្ពាន ទាំងសងខាងស្ពានប្រវែង ៥០០ ម៉ែត្រ ត្រូវបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនតាមសំណូមពររបស់ប្រជាសហគមន៍ទំនើបប្រាសាទសំបូររុងរឿង នាឱកាសចុះជួបសំណេះសំណាលដោយផ្ទាល់នៅចម្ការចន្ទីរបស់សហគមន៍ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ក្នុងគោលដៅលើកកម្ពស់ការដឹកជញ្ជូនកសិផល និងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយប្រគល់ភារកិច្ចជូន ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការដឹកនាំសាងសង់ ។ គូសរំលេចផងដែរថា ស្ពាននេះបានតភ្ជាប់ឃុំចំនួនពីរគឺឃុំតាំងក្រសៅ និងឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ដោយអ្នកទទួលផលដោយផ្ទាល់ សរុបចំនួន ១ ៩០៨ នាក់ ស្មើនឹង ៤៧៧គ្រួសារ ក្នុងភូមិទឹកអណ្ដូង ភូមិជាំបឹង ភូមិបេង ភូមិត្នោតជួរ ភូមិបឹងខ្វែក និងភូមិអន្លង់ស្លែង…

Read More

(D48) យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ បានធ្វើដំណើរទៅកាន់គ្រប់ទិសទី ដើម្បីជួយការពារប្រជាពលរដ្ឋពីគ្រោះថ្នាក់ និងហានិភ័យនានាដែលអាចបង្កឡើងដោយការបង្កើត ឬចែកចាយព័ត៌មានក្លែងក្លាយ ហើយផ្តល់ជូនពលរដ្ឋវិញនូវសុវត្ថិភាពក្នុងការទទួលព័ត៌មានពិត

(D48) យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ បានធ្វើដំណើរទៅកាន់គ្រប់ទិសទី ដើម្បីជួយការពារប្រជាពលរដ្ឋពីគ្រោះថ្នាក់ និងហានិភ័យនានាដែលអាចបង្កឡើងដោយការបង្កើត ឬចែកចាយព័ត៌មានក្លែងក្លាយ ហើយផ្តល់ជូនពលរដ្ឋវិញនូវសុវត្ថិភាពក្នុងការទទួលព័ត៌មានពិត មានគុណភាពសម្រាប់ការសម្រេចចិត្ត និងការរស់នៅប្រចាំថ្ងៃ។ ការអនុវត្តយុទ្ធនាការនៅទូទាំងប្រទេសកំពុងមានសន្ទុះ ដោយក្នុងនោះមានការចូលរួមក្នុងសកម្មភាពយុទ្ធនាការពីសំណាក់ប្រជាពលរដ្ឋ មានបងប្អូន ពូមីងជាអាជីវករ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សិស្សនិស្សិត អ្នកសារព័ត៌មាន និងពលរដ្ឋជាអ្នកប្រើប្រាស់បណ្តាញសង្គម ច្រើនឡើងៗ ក្នុងការប្តេជ្ញាចិត្តចូលរួមទប់ស្កាត់ និងឈានទៅលុបបំបាត់ឱ្យបានការសាយភាយនូវព័ត៌មានក្លែងក្លាយ ហើយលើកកម្ពស់ការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ។ សារនៃយុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» កំពុងត្រូវបានដាក់បង្ហាញ ផ្សព្វផ្សាយតាមផ្ទាំងប៉ាណូធំៗ ក្នុងរាជធានីភ្នំពេញ ទីតាំងនានាក្នុងទីរួមខេត្តសៀមរាប នៅរង្វង់មូលគ្រួសារដំរី រមណីយដ្ឋានបឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី និងនៅតាមទីសាធារណផ្សេងៗទៀតតាមបណ្តាខេត្ត ក្នុងគោលបំណងផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានដឹង ហើយចូលរួមក្នុងយុទ្ធនាការនេះទាំងអស់គ្នា ដើម្បីកម្ពុជាគ្មានព័ត៌មានក្លែងក្លាយ និងដើម្បីបន្តផ្តល់បរិយាកាសអំណោយផលល្អ ប្រកបដោយសុវត្ថិភាពសម្រាប់ការប្រកបរបរចិញ្ចឹមជីវិត និងការបន្តអភិវឌ្ឍន៍លើគ្រប់វិស័យសម្រាប់ពលរដ្ឋគ្រប់គ្នា និងជាតិទាំងមូល។ យើងរួមគ្នាដើម្បីកម្ពុជាគ្មានព័ត៌មានក្លែងក្លាយ!

Read More

ចូលរួមសម្ពោធ អគារសិក្សា និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់…

ខេត្តពោធិ៍សាត់ ៖  ព្រឹកថ្ងៃសៅរ៍ ទី១៧ ឧសភា ២០២៥ សម្តេចធិបតី ចូលរួមសម្ពោធ អគារសិក្សា និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់សមិទ្ធផលដែលត្រូវបានដាក់សម្ពោធរួមមាន៖ អគារសិក្សា១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង១៨បន្ទប់, ទីចាត់ការ១ខ្នង មាន ៣បន្ទប់, អន្តេវាសិកដ្ឋាន ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ២០ បន្ទប់, ក្លោងទ្វារ ២, ផ្លូវបេតុងប្រវែង ២.៦៤០ម៉ែត្រ, របងព័ទ្ធជុំវិញប្រវែង ១.៣៥០ម៉ែត្រ, ទីលានបាល់បោះ១, ទីលានបាល់ទះ១ និងដងទង់ជាតិ ១ សាងសង់លើផ្ទៃដីទំហំ ៨៨.៤០៤ ម៉ែត្រការ៉េ និង សមិទ្ធផលផ្សេងៗទៀត ។ សុខសន្តិភាព បានបង្កើតឱកាសសម្រាប់ការអភិវឌ្ឍន៍ កសាងសមិទ្ធផលជាបន្តបន្ទាប់នៅទូទាំងប្រទេស ។ សមិទ្ធផលទាំងអស់នេះក៏មិនអាចកើតមានឡើងបានទេបើប្រទេសមានសង្គ្រាម ។ ជាក់ស្តែងនៅលើទឹកដីស្រុកវាលវែងនេះ ដែលពីមុនជាទីតាំងភ្លើងសង្គ្រាមប្រយុទ្ធគ្នាដ៏ក្ដៅគគុក តែបច្ចុប្បន្នបានប្រែក្លាយទៅជាទីដ៏ស្រស់ត្រកាល…

Read More

ខ្ញុំបានចូលរួមក្នុងពិធីបើកជាផ្លូវការនូវសមយុទ្ធនាគមាស ឆ្នាំ២០២៥ (DRAGON GOLD-2025) ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»

នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ ខ្ញុំបានចូលរួមក្នុងពិធីបើកជាផ្លូវការនូវសមយុទ្ធនាគមាស ឆ្នាំ២០២៥ (DRAGON GOLD-2025) ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និង ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ក្វាងយុន ឧបការី នាយសេនាធិការ តំបន់ភូមិភាគខាងត្បូង កងទ័ពរំដោះប្រជាជនចិន ដោយមានការចូលរួមពីកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ធ្វើឡើងនៅឯទីលាននៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។    

Read More

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ សមិទ្ធផលដែលត្រូវបានដាក់សម្ពោធរួមមាន៖ អគារសិក្សា១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង១៨បន្ទប់, ទីចាត់ការ១ខ្នង មាន ៣បន្ទប់, អន្តេវាសិកដ្ឋាន ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ២០ បន្ទប់, ក្លោងទ្វារ ២, ផ្លូវបេតុងប្រវែង ២.៦៤០ម៉ែត្រ, របងព័ទ្ធជុំវិញប្រវែង ១.៣៥០ម៉ែត្រ, ទីលានបាល់បោះ១, ទីលានបាល់ទះ១ និងដងទង់ជាតិ ១ សាងសង់លើផ្ទៃដីទំហំ ៨៨.៤០៤ ម៉ែត្រការ៉េ និងសមិទ្ធផលផ្សេងៗទៀត ៕

Read More

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវចូលទៅកាន់ភ្នំខ្នងផ្សារ

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវចូលទៅកាន់ភ្នំខ្នងផ្សារ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលម្ហែបៃតងតំបន់ភ្នំខ្នងផ្សារ ចំណុចតំបន់តាំងបំពង់ ស្ថិតនៅភូមិតាំងបំពង់ ឃុំរលាក់កងជើង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ៕

Read More