នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហេង រតនៈ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាជំនួយការ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលកិច្ចការងារកសាងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន

នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហេង រតនៈ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាជំនួយការ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលកិច្ចការងារកសាងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន នៃក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំជួបសំណេះសំណាលសមាសភាពថ្មីបន្ថែម នៃក្រុមផ្សព្វផ្សាយព័ត៌មានរបស់ ប.យ.ព. ទៅតាមផែនទទួលបន្ទុកនីមួួយៗ។ កិច្ចបញ្ចប់នៃកិច្ចសំណេះសំណាល ឯកឧត្តមរដ្ឋលេខាធិការ លោកបានផ្តល់កិត្តិយសចូលផ្តល់នូវអនុសាសន៍ណែនាំ និងតម្រស់ទិសបន្ថែមទៅកាន់សមាសភាពទទួលបន្ទុកតាមផែន ព្រមទាំងបានប្រគល់ជូនកូនសៀវភៅ “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការផ្សព្វផ្សាយព័ត៌មានផងដែរ។កិច្ចសំណេះសំណាលនេះធ្វើឡើង នៅការិយាល័យ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន៕

Read More

នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ លោកហ៊ួត ប៉ុញ្ញា ប្រធានសមាគមសម្ពន្ធយុវជនដើម្បីសន្តិភាព ប្រចាំសាខាខេត្តក្រចេះ និងសមាជិកក្រុមការងារសមាគម

ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ លោកហ៊ួត ប៉ុញ្ញា ប្រធានសមាគមសម្ពន្ធយុវជនដើម្បីសន្តិភាព ប្រចាំសាខាខេត្តក្រចេះ និងសមាជិកក្រុមការងារសមាគម អមដំណើរ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី និងជាប្រធានសមាគមសម្ពន្ធយុវជនដើម្បីសន្តិភាព អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ។ ពិធីនេះមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា តំណាងរាស្ត្រ ថ្នាក់ដឹកនាំខេត្ត ព្រមទាំងថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ប្រធានគណៈកម្មាធិការអនុសាខាស្រុក ក្រុងទាំង៧ លោក លោកស្រី នាយក នាយករងសាខា និងមន្រ្តីរាជការជាច្រើនរូប។

Read More

សារលិខិតថ្វាយព្រះពរ របស់ បណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព និងសមាជិក សមាជិកា នៃសមាគមទាំងអស់

សារលិខិតថ្វាយព្រះពរ របស់ បណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព និងសមាជិក សមាជិកា នៃសមាគមទាំងអស់ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់ ៧២ព្រះវស្សា យាងចូល ៧៣ព្រះវស្សា នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។

Read More

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំពិគ្រោះនិងផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីណែនាំស្តីពី “ការពង្រឹងនិងការបង្កើនប្រសិទ្ធភាពការសិក្សាគម្រោងប្លង់ និងការត្រួតពិនិត្យនិងបញ្ជាក់សំណង់”…

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំពិគ្រោះនិងផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីណែនាំស្តីពី “ការពង្រឹងនិងការបង្កើនប្រសិទ្ធភាពការសិក្សាគម្រោងប្លង់ និងការត្រួតពិនិត្យនិងបញ្ជាក់សំណង់”  #វសយសំណង់  #សណងស្ថាបត្យកម្មខ្មែរសហសម័យ  #បទបបញញាត្តិសំណង់ #បចចេកទេសសំណង់  #ចបាប់សំណង់  #ឧសសាហកម្មអចលនទ្រព្យ  #ឧសសាហកម្មគ្រឿងផ្គុំសំណង់  #សវតថិភាព  #គណភាព  #សោភ័ណភាព​  #កអក​  #ករសងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់  #MLMUPC

Read More

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ យាងទតការតាំងបង្ហាញផលិតផលកសិកម្ម កសិឧស្សាហកម្ម និងសិប្បកម្ម ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល…

នៅព្រឹកថ្ងៃព្រហស្បតិ៍​ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទតការតាំងបង្ហាញផលិតផលកសិកម្ម កសិឧហ្សាកម្ម និងសិប្បកម្ម នៅក្នុងការតាំងបង្ហាញក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលត្រូវបានធ្វើឡើងនៅទីព្រះស្រែ ក្នុងខេត្តកំពង់ឆ្នាំង។ព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។  ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។  ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ៕

Read More

ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តតាកែវ —- —-

ខេត្តតាកែវ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងរបស់ ឯកឧត្តម ធាម ច័ន្ទពិសិដ្ឋ ជាប្រធានសាលាដំបូងខេត្តតាកែវ។  ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តតាកែវ, ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តតាកែវ, ឯកឧត្តមសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ឯកឧត្តមអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ, ឯកឧត្តមតំណាងប្រធានសាលាឧទ្ធរណ៍ភ្នំពេញ, ឯកឧត្តមប្រធានសាលាដំបូងរាជធានី-ខេត្ត និងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី-ខេត្តមួយចំនួន ព្រមទាំង ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្រ្តីតុលាការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀតជាច្រើនរូប ផងដែរ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ មានប្រសាសន៍នៅក្នុងពិធីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះឯកឧត្តម ធាម ច័ន្ទពិសិដ្ឋ ដែលត្រូវបានចូលកាន់តំណែងជាប្រធានសាលាដំបូងខេត្តតាកែវ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចៅក្រម, ព្រះរាជអាជ្ញារង, ក្រឡាបញ្ជី និង មន្ត្រីរដ្ឋបាលតុលាការទាំងអស់ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការធានាថែរក្សានូវស្ថិរភាពសង្គម, សន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយការទទួលខុសត្រូវខ្ពស់, មានសាមគ្គីភាពផ្ទៃក្នុងល្អ…

Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលគណបក្ស លើកទី៤៥ អាណត្តិទីV ដល់គណៈកម្មាធិការគណបក្ស គ.២៧

 ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលគណបក្ស លើកទី៤៥ អាណត្តិទីV ដល់គណៈកម្មាធិការគណបក្ស គ.២៧ ……………… រសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បន្ទាប់ពីចប់ពិធីប្រកាសកែសម្រួលសមាសភាពគណៈកម្មាធិការគណបក្ស គ.២៧ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្ស គ. ២៧ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលគណបក្ស លើកទី៤៥ អាណត្តិទីV ជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្ស គ.២៧ នៅវិមាន ៧មករា រាជធានីភ្នំពេញ។ ដោយ វិឆៃ ញ៉ូស៍

Read More

ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ (Completed Irrigation System) ធានាការផ្គត់ផ្គង់ទឹក ដេីម្បីបង្កបង្កេីនផលពេញមួយឆ្នាំ។

គម្រោងខ្សែច្រវ៉ាក់តម្លៃផលិតកម្មកសិកម្មកម្ពុជា ជំហ៊ាន២ គឺជាគម្រោងជួយលើកកម្ពស់ច្រវាក់តម្លៃផលិតកម្មកសិកម្មកាន់តែល្អប្រសើរ ហើយក្នុងនោះ គម្រោងនេះ បានស្តារនិងកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តគ្រប់ជ្រុងជ្រោយ (Completed Irrigation System) សរុបចំនួន ១២ប្រព័ន្ធ នៅក្នុងខេត្តតាកែវ កណ្ដាល និងព្រៃវែង ។  ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយនេះ បានធានាដល់ការមានទឹកគ្រប់គ្រាន់សម្រាប់ប្រជាកសិករ ធ្វើស្រូវបានចំនួន ៣ដង ក្នុងមួយឆ្នាំ និងរួមទាំងដំណាំរួមផ្សំផ្សេងៗទៀតផងដែរ ដោយមិនមានការព្រួយបារម្ភពីការខ្វះខាតទឹកប្រើប្រាស់ឡើយ ។ ប្រព័ន្ធធារាសាស្ត្រនេះ មានស្ថានីយន៍បូមទឹកដោយស្វ័យប្រវត្តិដែលប្រើប្រាស់ថាមពលអគ្គិសនីចំនួន ១២កន្លែង ដើម្បីអន្តរាគមន៍បូមទឹកចូលក្នុងប្រឡាយមេ រួចបញ្ចូលទៅក្នុងប្រឡាយរង រួចបន្តចូលក្នុងប្រឡាយជើងក្អែបដែលនៅតាមភ្លឺស្រែរបស់ប្រជាកសិករ រួចបង្ហូរចូលក្នុងស្រែតែម្ដង ។  ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយនេះ ត្រូវបានគ្រប់គ្រងដោយសហគមន៍កសិករប្រើប្រាស់ទឹក បង្កេីតឡេីងដោយក្រសួងធនធានទឹក និងឧតុនិយម ហើយមានដំណើរការដោយរលូន ព្រមទាំងមានការចូលរួមយ៉ាងទៀងទាត់ និងសកម្ម ដើម្បីផ្គត់ផ្គង់ទឹកជូនដល់ប្រជាកសិករ ។  សូមបញ្ជាក់ថា គម្រោងនេះ ត្រូវបានអនុវត្តនៅខេត្តចំនួន ៣ រួមមាន៖ ១/ ខេត្តតាកែវ មានប្រព័ន្ធធារាសាស្រ្ត និងស្ថានីយបូមទឹកចំនួន ៥ប្រព័ន្ធ គឺ ប្រព័ន្ធវត្តថ្មី ប្រព័ន្ធវត្តថ្មី៣ ប្រឡាយ៩០ ប្រឡាយតាសួង…

Read More

លោកចាន់ តារា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

(ភ្នំពេញ)លោកចាន់ តារា អភិបាលនៃគណ:អភិបាលក្រុង អរិយក្សត្រ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទូទាំងក្រុងអរិយក្សត្រ ខេត្តកណ្តាល បានផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥។ ក្នុងឱកាសដ៏មហោឡារិកនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជនប្រកប ដោយការអភិវឌ្ឍ និងរីកចម្រើនតរៀងទៅ។ ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជូន សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី…

Read More

អបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល»

អបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល» ថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៩:០០ព្រឹក នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល និងឧត្ថម្ភកីឡាករទទួលបានមេដៃ មាស ប្រាក់ និងសំរិទ្ធិ ដែលបានចូលរួមប្រកួតកីឡាជាតិលើកទី០៤ និងកីឡាជាតិ ជនពិការលើកទី២ ឆ្នាំ២០២៤។  ដោយ : ខ្មែរម្ចាស់ស្រុក

Read More