រដ្ឋមន្រ្តី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យយុវជនបង្កើនទម្លាប់អានសៀវភៅ ដើម្បីបង្កើនចំណេះដឹង សមត្ថភាពជាប្រចាំ និងជួយឱ្យការនិយាយកាន់តែល្អ និងការប្រើពាក្យពេចន៍បានត្រឹមត្រូវទៅតាមកាលៈទេសៈ
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តឱ្យប្អូនៗសិស្សានុសិស្ស និងយុវជននាំគ្នាប្តូរ និងបង្កើនទម្លាប់មកអានសៀវភៅ ដើម្បីបង្កើនចំណេះដឹង និងសមត្ថភាពរបស់ខ្លួនជាប្រចាំ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧។ ការអានជាមូលដ្ឋានគ្រឹះដ៏រឹងមាំផ្តល់នូវចំណេះដឹង ជំនាញ ចំណេះដឹងទៅទៅកាន់តែទូលំទូលាយ ការអានជួយឱ្យការនិយាយកាន់តែល្អ ដោយមានឃ្លាមានប្រយោគ មានបែបបទនៃការនិយាយ និងការប្រើពាក្យពេចន៍បានត្រឹមត្រូវ ទៅតាមកាលៈទេសៈ។ ឯកឧត្តម នេត្រ ភក្ត្រា បានអះអាងថា ក្រសួងព័ត៌មាននឹងនៅតែបន្តគាំទ្រចំពោះពិព័រណ៍ សៀវភៅរបស់ Big Bad Wolf Books នេះ ដែលបានចូលរួមលើកកម្ពស់ការសិក្សារៀនសូត្រ ចំណេះដឹង និងពង្រឹងវប្បធម៌នៃការអាន និងសូមអំពាវនាវឱ្យប្រជាជនកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍នេះ និងធ្វើឱ្យការអានក្លាយជាទម្លាប់ពេញមួយជីវិត។ ការថ្លែងបែបនេះរបស់ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីភាពបើកសម្ពោធពិព័រណ៍លក់សៀវភៅ Big Bad Wolf Books ដែលបានរៀបចំឡើងក្នុងផ្សាររុងរឿង ស្ថិតនៅក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ។ ឯកឧត្តម…
