រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក "www.k-speandak.com.kh" គេហទំព័រ ស្ពានដែក ដំណើរការតាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"
រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការតាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រួមនិងប្រតិភូអមដំណើរ បានអញ្ជើញចូលរួមអមដំណើរឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះសួរសុខទុកនិងចែកអំណោយជូនដល់កងទ័ពជួរមុខ នៅបញ្ជាការដ្ឋានអង្គរក្ស ទួល ៩៥ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ…

(ខេត្តព្រះវិហារ) នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកសមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងជាប្រធាន សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ហៅកាត់ថា (សស.យស) រួមនឹងប្រតិភូអមដំណើរ បានអញ្ជើញចូលរួមអមដំណើរឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះសួរសុខទុកនិងនាំយកអំណោយចែកជូនដល់កងទ័ពជួរមុខ នៅបញ្ជាការដ្ឋានអង្គរក្ស ទួល ៩៥ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានលះបង់សព្វបែបយ៉ាង ដើម្បីជាតិមាតុភូមិកម្ពុជា មិនឱ្យជនបរទេសណាមកឈ្លានពានជាដាច់ខាត ហើយអ្វីដែលឯកឧត្តមគួរឲ្យកត់សម្គាល់នោះគឺពាក់ព័ន្ធអ្វីដែលកំពុងតែធ្វើ
ក្នុងក្របខ័ណ្ឌនៃកាការពារបូរណភាពទឹកដីរបស់យើង ប្រឆាំងនឹងការឈ្លានពានរបស់បរទេស គឺរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីដែលលោកខិតខំដឹកនាំប្រទេសចេញពីភ្នក់ភ្លើងសង្គ្រាម មកសុខសន្តិភាពតាមរយៈការអនុវត្តនូវនយោបាយឈ្នះឈ្នះ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលនិងរំលាយអង្គការចាត់តាំង នយោបាយ យោធា ខ្មែរក្រហម ឆ្នាំ១៩៩៨ គឺជាអគ្គមគ្គុទេសឯកក្នុងការការពារទឹកដី ហើយបទពិសោធន៍របស់យើងតាំងពីឆ្នាំ២០០៨ មក២០១១ នៅលើទឹកដីនេះបងប្អូនបានស្គាល់និងយល់ច្បាស់ពីយុទ្ធសាស្ត្រយុត្តិវិធី ពាក់ព័ន្ធនឹងទេពកុសល្យ នឹងការដឹកនាំប្រកបដោយគិតិបណ្ឌិតរបស់សម្តេចទាំងពីរ។

នៅក្នុងក្របខណ្ឌនៃការការពារបូរណភាពទឹកដី ប្រឆាំងការឈ្លានពានរបស់បរទេស ដោយសារការលោភលន់និងការប្រើប្រាស់នូវផែនទី កូសដោយឯកត្តោភាគី មិនមានអន្តរជាតិណាទទួលស្គាល់ ពួកគេបានព្យាយាមមករំលោភម្ដងហើយម្ដងទៀតមកលើទឹកដីកម្ពុជារបស់យើង ។

ទឹកដីកម្ពុជាដែលចេញពីអាណាចក្រ ចក្រភពអង្ករ
នៅសល់ប៉ុណ្ណឹងយើងត្រូវចាំបាច់រួមគ្នាការពារឲ្យបាន ជាមួយគ្នានេះយើងកំពុងធ្វើការទប់ស្កាត់ទៅលើកាឈ្លានពានរបស់បរទេស។ រាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់នូវសមរភូមិ៤ក្នុងពេលតែមួយ រួមមាន ទី១ សមរភូមិកាទូត , ទី២ សមរភូមិច្បាប់ ,ទី៣ សមរភូមិយោធា និងទី៤ សមរភូមិព័ត៌មាន ក្នុងចំណោមសមរភូមិទាំងបួន មានមរភូមិព័ត៌មានដែលបើកមុខខ្លាំងជាងគេ ដែលយើងបានបង្ហាញទៅលើឆាកអន្តរជាតិបានដឹងអំពីល្បិចកលរបស់អ្នកឈ្លានពាន ។

ជាមួយគ្នានោះដែរឯកឧត្តមបានថ្លែងនូវអំណរអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់
ដែលបានលះបង់នូវសេចក្តីសុខរបស់បងប្អូនការពារទឹកដី
ប្រឆាំងជាមួយការឈ្លានពានរបស់ជនបរទេស ហើយផ្តល់សេចក្តីសុខដល់ពួកយើង។បើសិនជាមិនមានបងប្អូនកងទ័ពឈរកាន់អាវុធការពារ
ពួកយើងនៅជួរមុខទេនោះពួកយើងក៏មិនអាចដេកលក់ស្រួល ធ្វើការងាបាននោះដែរ នេះជាទឹកចិត្តមួយដែលពួកយើងមិនអាចបំភ្លេចបាន។

អំណោយដែលត្រូវប្រគល់ជូនរួមមាន ថវិការចំនូន ៥០លានរៀល ,ទឹកត្រី៣០យួរ ,ទឹកស៊ីអីវ ៣០យួរ,ដំណាប់ល្មើលចំនួន២៦កេះ , ភេសជ្ជះបាកាស ១០០កេស, មីជាតិ២០០កេះ, អង្ក ២តោន ,ត្រីហ៊ើម ៥០គីឡូក្រាម,សាច់ក្រក ៥០គីឡូ ,សំឡីអនាម័យសម្រាប់ស្ត្រី ៩០០ដុំ រួមជាមួយថ្នាំពេទ្យចម្រុះពោលគឺព្យាបាលបានច្រើនមុខរាប់់ពាន់ប្រអប់ផងដែរ៕

រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក "www.k-speandak.com.kh" គេហទំព័រ ស្ពានដែក ដំណើរការតាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

Home

គេហទំព័រ ស្ពានដែក ដំណើរការតាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១

www.speandak.com to www.k-speandak.com.kh

គេហទំព័រ ស្ពានដែក ដំណើរការតាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១

l