
ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រួមនិងប្រតិភូអមដំណើរ បានអញ្ជើញចូលរួមអមដំណើរឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះសួរសុខទុកនិងចែកអំណោយជូនដល់កងទ័ពជួរមុខ នៅបញ្ជាការដ្ឋានអង្គរក្ស ទួល ៩៥ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ…
(ខេត្តព្រះវិហារ) នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកសមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងជាប្រធាន សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ហៅកាត់ថា (សស.យស) រួមនឹងប្រតិភូអមដំណើរ បានអញ្ជើញចូលរួមអមដំណើរឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះសួរសុខទុកនិងនាំយកអំណោយចែកជូនដល់កងទ័ពជួរមុខ នៅបញ្ជាការដ្ឋានអង្គរក្ស ទួល ៩៥ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានលះបង់សព្វបែបយ៉ាង ដើម្បីជាតិមាតុភូមិកម្ពុជា មិនឱ្យជនបរទេសណាមកឈ្លានពានជាដាច់ខាត ហើយអ្វីដែលឯកឧត្តមគួរឲ្យកត់សម្គាល់នោះគឺពាក់ព័ន្ធអ្វីដែលកំពុងតែធ្វើ ក្នុងក្របខ័ណ្ឌនៃកាការពារបូរណភាពទឹកដីរបស់យើង ប្រឆាំងនឹងការឈ្លានពានរបស់បរទេស គឺរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីដែលលោកខិតខំដឹកនាំប្រទេសចេញពីភ្នក់ភ្លើងសង្គ្រាម មកសុខសន្តិភាពតាមរយៈការអនុវត្តនូវនយោបាយឈ្នះឈ្នះ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលនិងរំលាយអង្គការចាត់តាំង នយោបាយ យោធា ខ្មែរក្រហម ឆ្នាំ១៩៩៨ គឺជាអគ្គមគ្គុទេសឯកក្នុងការការពារទឹកដី ហើយបទពិសោធន៍របស់យើងតាំងពីឆ្នាំ២០០៨ មក២០១១ នៅលើទឹកដីនេះបងប្អូនបានស្គាល់និងយល់ច្បាស់ពីយុទ្ធសាស្ត្រយុត្តិវិធី ពាក់ព័ន្ធនឹងទេពកុសល្យ…