លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តអញ្ជើញដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជនពលីនៅសមរភូមិមុខក្នុងបុព្វេហេតុការពារបូរណភាពទឹកដីកន្លងទៅនៅទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលមានទីតាំងស្ថិតក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តអញ្ជើញដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជនពលីនៅសមរភូមិមុខក្នុងបុព្វេហេតុការពារបូរណភាពទឹកដីកន្លងទៅនៅទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលមានទីតាំងស្ថិតក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង។ លោកជំទាវបណ្ឌិតក៏បានថ្លែងទៅកាន់ក្រុមគ្រួសារយោធិនពលី អំពីវីរភាពនៃការលះបង់ និងបេសកកម្មក្នុងការការពារជាតិ និងការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន ដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ជាពិសេសមហាគ្រួសារខ្មែរដឹងគុណ និងចងចាំគុណូបការគ្មានថ្ងៃបំភ្លេចបានសម្រាប់ជាតិយើង។ សូមឱ្យវិញាណក្ខន្ធយោធិនពលី បានទៅកាន់ទីស្ងប់សុខ និងសុខគតិភពកុំបីឃ្លាងឃ្លាតឡើយ។ ព្រមជាមួយគ្នានេះលោកជំទាវបណ្ឌិត ក៏បានពាំនាំសាររំលែកទុក្ខពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ចារឹកទុកជាការចងចាំជារៀងរហូតសម្រាប់ជាតិ និងជាការដឹងគុណដល់វីរភាពមិនអាចកាត់ថ្លៃបានចំពោះការពលីលើសមរភូមិមុខក្នុងបុព្វហេតុការពារជាតិ សាសនា ព្រះមហាក្សត្រ និងដែនអធិបតេយ្យភាពកម្ពុជា។ លើសពីនេះ លោកជំទាវបណ្ឌិត ក៏បានផ្តល់ជូននូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់ក្រុមគ្រួសារយុទ្ធជនពលីដើម្បីកសាងជីវភាពឱ្យកាន់តែប្រសើរឡើង ក្រោយពីបាត់បង់បង្គោលគ្រួសារផងដែរ។ ថ្ងៃចន្ទ ទី១១ សីហា ២០២៥ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia  

Read More

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធ យុទ្ធជនពលីក្នុងសមរភូមិមុខ ក្នុងខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តកែប…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធ យុទ្ធជនពលីក្នុងសមរភូមិមុខ ក្នុងខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តកែប។ ស្ថិតក្នុងបរិយាកាសដ៏ក្រៀមក្រំសោកសៅឥតគណនានៃក្រុមគ្រួសារយុទ្ធជនពលី លោកជំទាវបណ្ឌិត បានសំណេះសំណាលសួរសុខទុក្ខ ដើម្បីបានជ្រាបពីជីវភាព និងបញ្ហាប្រឈមក្នុងការបាត់បង់បង្អែកគ្រួសារ ដែលជាយុវជនប្រកបដោយឧត្តមគតិ និងមនសិការស្នេហាជាតិ ហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី។ លោកជំទាវបណ្ឌិត ក៏បានបញ្ជាក់អំពីគោលជំហរ និងគោលនយោបាយគិតគូររបស់រាជរដ្ឋាភិបាលសម្រាប់យុទ្ធជនពលីជូនដល់ក្រុមគ្រួសារ។ បន្ថែមពីនេះ លោកជំទាវបណ្ឌិត ក៏បានពាំនាំសាររំលែកទុក្ខពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ទុកជាសក្ខីភាពដល់វីរភាពមិនអាចកាត់ថ្លៃបានលើសមរភូមិមុខដើម្បីការពារជាតិមាតុភូមិ។ បន្ថែមពីលើការសំណេះសំណាល និងសាររំលែកទុក្ខ លោកជំទាវបណ្ឌិត ក៏បានផ្តល់ជូននូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់ក្រុមគ្រួសារយុទ្ធជនពលីផងដែរ។ ថ្ងៃអាទិត្យ ទី១០ សីហា ២០២៥ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Read More

The Delegation of the Military Attaché Corps of Phnom Penh (MACPP), both resident and non-resident, conducted the on-site observation of the locations directly impacted by the indiscriminate airstrikes (MK-84) and artillery strikes by the Thai armed forces,…

The Delegation of the Military Attaché Corps of Phnom Penh (MACPP), both resident and non-resident, conducted the on-site observation of the locations directly impacted by the indiscriminate airstrikes (MK-84) and artillery strikes by the Thai armed forces, onto the rural Cambodian residential areas, during the Cambodian–Thai border conflict, in the vicinity of Thma Daun Village,…

Read More

ក្រុមការងារដោះស្រាយវិវាទនៃក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ រៀបចំកិច្ចប្រជុំពិនិត្យនិងដោះស្រាយលើសំណើសុំអន្តរាគមន៍របស់ឈ្មោះ សៀវ សុផល ស្នើសុំអន្តរាគមន៍ ដកបណ្ណដីចំនួន ២៧ បណ្ណ ទំហំ ៣១ ហិកតា ពីម្ចាស់បំណុលឈ្មោះ លី គង់

នាថ្ងៃ​​ទី៧​ ខែសីហា​ ឆ្នាំ២០២៥ ក្រុមការងារដោះស្រាយវិវាទនៃក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ រៀបចំកិច្ចប្រជុំពិនិត្យនិងដោះស្រាយលើសំណើសុំអន្តរាគមន៍របស់ឈ្មោះ សៀវ សុផល ស្នើសុំអន្តរាគមន៍ ដកបណ្ណដីចំនួន ២៧ បណ្ណ ទំហំ ៣១ ហិកតា ពីម្ចាស់បំណុលឈ្មោះ លី គង់ ដើម្បីដោះស្រាយជាមួយនឹងម្ចាស់បំណុល និងផ្ដល់អតិថិជនក្នុងគម្រោងពុះដីឡូតិ៍ ដែលទីតាំងស្ថិតនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីស្វែងរកដំណោះស្រាយ។​ #ចះបញ្ជីដីបង្ហើយ​ #សេវាគាប់ចិត្ត​ #បរយាកាសគ្មានវិវាទ​ #កអក

Read More

ប្រជាជនភៀសសឹកចំនួន ២.៣៨៤គ្រួសារ មកពីតាមបណ្តាខេត្តមួយចំនួន ដែលមកស្នាក់នៅបណ្តោះអាសន្នក្នុងខេត្តកំពង់ធំ ទទួលបានអំណោយមនុស្សធម៌ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា …‌‌‌!!

នៅព្រឹកថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំ ភរិយាថ្នាក់ដឹកនាំ និងសប្បុរសជនជាច្រើនរូប បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនប្រជាជនភៀសសឹក ចំនួន ២.៣៨៤ គ្រួសារ (ស្មើនឹង ៦.៣៣០នាក់) ដែលមកស្នាក់នៅបណ្តោះអាសន្នតាមបណ្តាក្រុង/ស្រុកទាំង៩ ក្នុងខេត្តកំពង់ធំ ក្នុងនោះបានភៀសសឹកមកពីខេត្តព្រះវិហារ ចំនួន ៨១៨គ្រួសារ, មកពីខេត្តឧត្តរមានជ័យ ចំនួន ១.៤០២គ្រួសារ និងចំនួន ១៦៤គ្រួសារទៀត មកពីខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងខេត្តកោះកុង។ ពិធីនេះប្រព្រឹត្តទៅនៅពហុកីឡដ្ឋាន ស្ថិតក្នុងភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានឡើងថ្លែងមតិស្វាគមន៍ដោយបានគូសបញ្ជាក់ថា «ឆ្លើយតបទៅនឹងការលំបាករបស់ប្រជាពលរដ្ឋភៀសសឹកនេះ កាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌គ្មានព្រំដែន ដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…

Read More

ស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ…

ស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់រហូតដល់មានសន្តិភាពពេញលេញរវាងប្រទេសទាំងពីរ ខ្ញុំក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពឯកឧត្តមប្រធានាធិបតី Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។ In accordance with the wishes of Cambodian people both inside and outside of Cambodia, as well as to express our sincere appreciation for president Donald Trump’s initiative and support contributing greatly to immediate ceasefire between Cambodian and Thai forces and his continuous…

Read More

ខ្ញុំសូមសម្តែងការអបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី…

ខ្ញុំសូមសម្តែងការអបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនេះជាការអនុវត្តនូវចំណុចដែលបានឯកភាពគ្នា រវាងខ្ញុំ និង ឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ នៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុង Putrajaya, ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលសហរៀបចំដោយម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដោយមានការចូលរួមដ៏សកម្មពីសាធារណរដ្ឋប្រជាមានិតចិន។ ភាគីទាំងពីរ កម្ពុជា-ថៃបានពិភាក្សានិងឯកភាពគ្នាលើលក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាព រៀបចំកិច្ចប្រជុំរួមនៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) ក្នុងរង្វង់ពីរសប្តាហ៍ និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ក្នុងរង្វង់មួយខែក្រោយកិច្ចប្រជុំវិសាមញ្ញ GBC នេះ។ ក្នុងករណីចាំបាច់ភាគីទាំងពីរអាចកោះប្រជុំ វិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ក្នុងទម្រង់ដូចលើកនេះ។ ភាគីទាំងពីរក៏បានយល់ព្រមជំរុញការរៀបចំលក្ខខណ្ឌយោង (TOR) សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer…

Read More

Thai armed forces, accompanied by heavy machinery such as excavators, entered An Ses area within Cambodian sovereign territory

Thai armed forces, accompanied by heavy machinery such as excavators, entered An Ses area within Cambodian sovereign territory At 11 a.m. this morning, Thai armed forces, accompanied by heavy machinery such as excavators, entered An Ses area within Cambodian sovereign territory, and even laid barbed wire, despite strong objections from our forces. It is also…

Read More

23 Heads of #Diplomatic Missions and International Oganizations inspected the affected zone in Banteay Ampil district, where homes, schools, and Buddhist pagodas were reportedly struck by Thai army and air force attacks, including airstrikes carried out by F-16 fighter jets using #MK-84 bombs. #Cambodia #Thai

23 Heads of #Diplomatic Missions and International Oganizations inspected the affected zone in Banteay Ampil district, where homes, schools, and Buddhist pagodas were reportedly struck by Thai army and air force attacks, including airstrikes carried out by F-16 fighter jets using #MK-84 bombs. #Cambodia #Thai On the morning of 01 August 2025, His Excellency Deputy…

Read More