ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលជំនាញ ភាពជាអ្នកដឹកនាំ និងប្រសិទ្ធិភាពនៃការគ្រប់គ្រង ជូនដល់អ្នកដឹកនាំ មន្ត្រីក្រសួងព័ត៌មាន បុគ្គលិកឯកជនដែលបម្រើការងារក្នុងវិស័យព័ត៌មាន និងផ្សព្វផ្សាយ…

(ភ្នំពេញ)៖ បនា្ទប់ពីបានដំណើរការអស់រយៈពេល ៥ថ្ងៃរួចមក វគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រង បានប្រារព្ធពិធីបិទនៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយ ក្រុមការងារបច្ចេកទេសអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ក្រសួងព័ត៌មាន ក.អ.ម ដែលមានសិក្ខាកាមជាមន្ត្រីក្រសួងព័ត៌មាន សមាគមទូរទស្សន៍ សមាគមវិទ្យុ និងសមាគមអ្នកសារព័ត៌មាន ចំនួន ១៤១នាក់។ រូបថត ឡុង ដេវីត

Read More

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដឹកនាំក្រុមគ្រួសារ ធ្វើបុណ្យគម្រប់ខួប១០០ថ្ងៃ ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន…

នៅល្ងាចថ្ងៃសុក្រ ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំកូនចៅ ក្មួយៗ និងសាច់ញាតិជិតឆ្ងាយ រៀបចំពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ ដើម្បីឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន។ ពិធីបុណ្យត្រូវបានរៀបចំឡើងតាមបែបបទប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានរបស់សពក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបូជាផ្កាភ្ញី ទៀនធូបបូជាដល់ព្រះរតនត្រ័យជាគោរពសក្ការៈ ព្រមទាំងការសូត្រមន្តបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន និងការប្រោសព្រំព្រះពុទ្ធពរជ័យជូនដល់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងកូនចៅ ក្មួយៗ និងសាច់ញាតិ ពីសំណាក់សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងមន្ត្រីសង្ឃនៃគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីពិធីសូត្រមន្តហើយនោះ ក៏មានការនិមន្តព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព សម្តែងព្រះធម៌ទេសនាផងដែរ។ សូមបញ្ជាក់ថា អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន…

Read More

ក្រុមការងារ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុករបស់លោកទទួលមរណៈភាព!

នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិកាដែលបានមកពីការចូលរួមរបស់ លោកមេបញ្ជាការរង ទទួលជំនាញ ប្រធានមន្ទីរ នាយ-នាយរង និងបងប្អូនមិត្តរួមការងារ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៧៩០,០០០រៀល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារលោកនាយចំណង់ រស់ សុភា សមាជិក ការិយាល័យអប់រំផ្សព្វផ្សាយ នៃមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ដែលឪពុករបស់លោកបានទទួលមរណៈភាព ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Read More

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើកិច្ចការងារសំខាន់ៗមួយចំនួន ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នៅលើទឹកដីអង្គរ ខេត្តសៀមរាប នាចុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ…

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើកិច្ចការងារសំខាន់ៗមួយចំនួន ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នៅលើទឹកដីអង្គរ ខេត្តសៀមរាប នាចុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ តំណាងមកពីក្រុមការងារអន្តរក្រសួងពាក់ព័ន្ធ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ ជាអគ្គនាយកជំនាញទាំង៥ នៃក្រសួងព័ត៌មាន ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបទៀត។ កិច្ចប្រជុំនាឱកាសនេះ បានស្តាប់នូវរបាយការណ៍ស្តីពីការត្រៀមលក្ខណៈរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តសៀមរាប៕ រូបថត៖ ឡុង ដេវីត

Read More

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញពិនិត្យធ្វើបច្ចុប្បន្នភាពប័ណ្ណ ប.ស.ស ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ នៅសាលមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិក្រឹតការវិជ្ជាជីវៈ …

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញពិនិត្យធ្វើបច្ចុប្បន្នភាពប័ណ្ណ ប.ស.ស ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ នៅសាលមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិក្រឹតការវិជ្ជាជីវៈ ។ រូបថត៖ ខឹម សុវណ្ណារ៉ា

Read More

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ អញ្ជើញបើកវគ្គបណ្តុះបណ្តាលជំនាញ «ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រង» ដល់មន្ត្រីរាជការរបស់ក្រសួង…

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ អញ្ជើញបើកវគ្គបណ្តុះបណ្តាលជំនាញ «ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រង» ដល់មន្ត្រីរាជការរបស់ក្រសួង។ ពិធីនេះ មានការអញ្ជើញចូលួមពីសំណាក់លោកជំទាវ រដ្ឋលេខាធិការប្រចាំការក្រសួងព័ត៌មាន ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវជាអគ្គនាយកដ្ឋានជំនាញទាំង៥ នៃក្រសួងព័ត៌មាន រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើនរូបទៀត។ រូបថត៖ ខឹម សុវណ្ណារ៉ា

Read More

ជយោគណបក្សប្រជាជនកម្ពុជា! អរគុណសន្តិភាព!

នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំបានចូលរួមក្នុងមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា, អនុប្រធានគណបក្សប្រជាជនកម្ពុជាទាំង៥រូប សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចក្រឡាហោម ស ខេង, សម្តេចពិជ័យសេនា ទៀ បាញ់, សម្ដេចកិត្តិសង្គហបណ្ឌិត មែន សំអន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមាន ៧មករា រាជធានីភ្នំពេញ ។

Read More

បងប្អូនប្រជាពលរដ្ឋ ដែលជាអតិថិជនរបស់បុរី និងគម្រោងអភិវឌ្ឍន៍អចលនវត្ថុ បានមកទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៧៤៥ បណ្ណ រួមមាន៖…

បងប្អូនប្រជាពលរដ្ឋ ដែលជាអតិថិជនរបស់បុរី និងគម្រោងអភិវឌ្ឍន៍អចលនវត្ថុ បានមកទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៧៤៥ បណ្ណ រួមមាន៖ – គម្រោងផ្ទះល្វែង ចំនួន ៣៣ បណ្ណ ស្ថិតនៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ – គម្រោងផ្ទះល្វែង ចាន់ នន់វិទ្យា ចំនួន ៥៥០ បណ្ណ ស្ថិតនៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ – គម្រោងផ្ទះល្វែងបុរី វីឡាមាស ចំនួន ២៨ បណ្ណ ស្ថិតនៅសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ – គម្រោងផ្ទះល្វែង ចំនួន ២៩ បណ្ណ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ – គម្រោងបុរី វីអាយភី ចំនួន ១០៥ បណ្ណ ស្ថិតនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត…

Read More

រដ្ឋមន្រ្តី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យយុវជនបង្កើនទម្លាប់អានសៀវភៅ ដើម្បីបង្កើនចំណេះដឹង សមត្ថភាពជាប្រចាំ និងជួយឱ្យការនិយាយកាន់តែល្អ និងការប្រើពាក្យពេចន៍បានត្រឹមត្រូវទៅតាមកាលៈទេសៈ

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តឱ្យប្អូនៗសិស្សានុសិស្ស និងយុវជននាំគ្នាប្តូរ និងបង្កើនទម្លាប់មកអានសៀវភៅ ដើម្បីបង្កើនចំណេះដឹង និងសមត្ថភាពរបស់ខ្លួនជាប្រចាំ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧។ ការអានជាមូលដ្ឋានគ្រឹះដ៏រឹងមាំផ្តល់នូវចំណេះដឹង ជំនាញ ចំណេះដឹងទៅទៅកាន់តែទូលំទូលាយ ការអានជួយឱ្យការនិយាយកាន់តែល្អ ដោយមានឃ្លាមានប្រយោគ មានបែបបទនៃការនិយាយ និងការប្រើពាក្យពេចន៍បានត្រឹមត្រូវ ទៅតាមកាលៈទេសៈ។ ឯកឧត្តម នេត្រ ភក្ត្រា បានអះអាងថា ក្រសួងព័ត៌មាននឹងនៅតែបន្តគាំទ្រចំពោះពិព័រណ៍ សៀវភៅរបស់ Big Bad Wolf Books នេះ ដែលបានចូលរួមលើកកម្ពស់ការសិក្សារៀនសូត្រ ចំណេះដឹង និងពង្រឹងវប្បធម៌នៃការអាន និងសូមអំពាវនាវឱ្យប្រជាជនកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍នេះ និងធ្វើឱ្យការអានក្លាយជាទម្លាប់ពេញមួយជីវិត។ ការថ្លែងបែបនេះរបស់ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីភាពបើកសម្ពោធពិព័រណ៍លក់សៀវភៅ Big Bad Wolf Books ដែលបានរៀបចំឡើងក្នុងផ្សាររុងរឿង ស្ថិតនៅក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ។ ឯកឧត្តម…

Read More

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើរសារអបអរសាទរ ជូនចំពោះឯកឧត្តម ហ៊ី សោភា ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី សម្រាប់អាណត្តិ៣ឆ្នាំ លើកទី១០…

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមចូលរួមអបអរសាទរ ជូនចំពោះឯកឧត្តម ហ៊ី សោភា ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី សម្រាប់អាណត្តិ៣ឆ្នាំ លើកទី១០ (២០២៥-២០២៨)។ ក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំពេញអង្គ ស្តីពីការចូលកាន់តំណែងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ, ការបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ ៣ឆ្នាំ លើកទី១០ (២០២៥-២០២៨) និងការផ្ទេរតំណែងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលធ្វើឡើងនៅសាលប្រជុំអគារសវិមានរដ្ឋចំការមន ក្រោមអធិបតីភាពរបស់លោក អ៊ុជ គឹមអន ព្រឹទ្ធសមាជិកក្រុមប្រឹក្សាធម្មនុញ្ញបាន បោះឆ្នោតជាឯកច្ឆន្ទជ្រើសតាំងឯកឧត្តម ហ៊ី សោភា ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ៣ឆ្នាំ លើកទី១០ (២០២៥-២០២៨)។ ខ្ញុំសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក តាមជួយប្រោះព្រំប្រសិទ្ធពរជ័យជូន ឯកឧត្តម និងក្រុមគ្រួសារ សូមជួបប្រទះតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Read More