ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា និងលោកជំទាវ ទុយ សិរីរតនៈ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងព័ត៌មាន បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តពិភទ្ទរង្ស៊ី ហៅ( វត្តចិនដំដែកខាងជើង ) រាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនជីដូន ជីតា និងញាតិការទាំង ៧សន្តាន តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា